Jul 21, 2018

Huawei ចង់​​ចោះ​រន្ធ​លើ​អេក្រង់​​ទូរស័ព្ទ​ដើម្បី​បំពាក់​កាមេរ៉ា​ ដោយ​មិន​ធ្វើ​ឲ្យ​អេក្រង់​ឆក​ឡើយ

យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​របស់​កូរ៉េ​ថា ក្រុមហ៊ុន Huawei កំពុង​ធ្វើការ​ពិបាក​មួយ ដោយ​ចង់​ចោះ​រន្ធ​លើ​អេក្រង់​ទូរស័ព្ទ​ដើម្បី​ដាក់​កាមេរ៉ា​ខាង​មុខ​បាន​ដោយ​មិន​បាច់​ត្រូវឲ្យ​អេក្រង់​ឆក​​នោះ​ទេ ។ ប៉ុន្តែ​ដំណើរការ​ស្រាវជ្រាវ​នេះ វា​និង​បង្កើត​ស្នាម​ជុច​ខ្មៅ​មួយ ​លើ​អេក្រង់​មុខ​​ផ្នែក​ខាង​លើ​ទៅ​វិញ ។

ការ​រចនា​បែប​នេះ​មាន​បង្កើត​បាន​ជា​ទូរស័ព្ទ​ដែល​មាន​អេក្រង់​លាត​ពេញ ដោយ​មិន​បាច់​ប្រើ​បច្ចេកវិទ្យា​កាមេរ៉ា​លិប​លៀន​ដូច Vivo NEX នោះ​ទេ ។ សម្រាប់ KHGadgets ដែល​តែងតែ​តាមដាន​បច្ចេកវិទ្យា​យល់​ឃើញ​ថា​បច្ចេកវិទ្យា​នេះ​អាច​ធ្វើ​​តម្លៃ​ទូរស័ព្ទ​មិន​នៅដែល​មិន​កើន​តម្លៃ​នោះ​ទេ ព្រោះ​វា​គ្រាន់តែ​ជាំ​ការ​ចោះ​រន្ធ​នៅ​លើ​អេក្រង់​ដើម្បី​ដាក់​កាមេរ៉ា និង​មាន​តម្រូវ​ឲ្យ​បង្កើត​គ្រឿង​រឹង​ដែល​អស់​ថ្លៃ​ក្នុង​ការ​ផលិត​នោះ​ទេ ។
តែ​បើ​យើង​ធ្វើការ​ប្រៀបធៀប​ទូរស័ព្ទ​ដែល​មាន​អេក្រង់​លាត​សុទ្ធ និង​ទូរស័ព្ទ​ដែល​មាន​អេក្រង់​លាត​ដែរ តែ​មាន​រន្ធ​តូច​មួយ​នៅ​ចំកណ្ដាល​ថ្ងាស​នោះ គឺ​អ្នក​ប្រើប្រាស់​ប្រាកដ​ជា​រើស​យក​ទូរស័ព្ទ​ដែល​មាន​អេក្រង់​លាត​គ្មាន​ស្នាម​អុជ​ហើយ ព្រោះ​តម្លៃ​មិន​ជា​ឧបសគ្គ​របស់​អ្នក​ប្រើប្រាស់​នោះ​ទេ ។ យើង​បន្ត​តាម​ដាន​ទូរស័ព្ទ​ក្នុង​ថ្ងៃ​អនាគត​បន្ថែម​ទៀត​ថា​តើ​អាច​ជៀស​ផុត​ពី​អេក្រង់​ឆក ដោយ​ប្រើ​តម្លៃ​តិច​បំផុត​បាន​ដោយ​របៀប​ណា ? ៕
_____________
ប្រភព etnews.com

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក