Jul 31, 2018

ក្រុមហ៊ុន Huawei អាច​នឹង​ចេញ​ទូរស័ព្ទ​បត់​អេក្រង់​បាន ​មុន​ក្រុមហ៊ុន Samsung

យោង​តាម​អ្នក​វិភាគ​ទី​ផ្សារ​ និង​ប្រភព​ឧស្សាហកម្ម Huawei កំពុង​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ដើម្បី​ក្លាយ​ជា​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ដំបូង ​ដែល​ពាំនាំ​យក​នូវ​​បច្ចេកវិទ្យា​ដែល​អាច​បត់​បែន​អេក្រង់​បាន​ពេញ​លក្ខណៈ ហើយ​អាច​នឹង​ចេញ​ក្នុង​ឆ្នាំ 2019 ខាង​មុខ​នេះ ។
ប្រភព​ព័ត៌មាន​បាន​អះអាង​ថា Huawei ​របស់​ចិន​កំពុង​សម្លឹង​រក​ការ​ផ្ដួល​ក្រុមហ៊ុន Samsung កូរ៉េ​ខាង​ត្បូង​ ដើម្បី​ឈាន​ដល់​​កំពូល ដោយ​សុខ​ចិត្ត​យក​ថ្លៃ​ចំណេញ​តិច​តួច ។ សម្រាប់​​ពេល​នេះ​យើង​ដឹង​ថា​ក្រុមហ៊ុន Samsung កំពុង​តែ​ត្រៀម​ចេញ​ស្មាតហ្វូន Galaxy របស់​ខ្លួន​នៅ​ដើម​ឆ្នាំ 2019 ដែល​ប្រហែល​ជា​មុន​ពេល MWC ឆ្នាំ 2019 ។ ដូច្នេះ​បើសិន​ជា​ក្រុមហ៊ុន Huawei ចង់​មាន​ឈ្មោះ​ជា​ក្រុមហ៊ុន​ដែល​ដាក់​លក់​ទូរស័ព្ទ​បត់​អេក្រង់​បាន​មុន​គេ​មែន​នោះ  Huawei ត្រូវ​ដាក់​បង្ហាញ​ទូរស័ព្ទ​បត់​អេក្រង់​បាន​ ​នៅ​ចុង​ឆ្នាំ​ 2018 វិញ ដើម្បី​អាច​ឲ្យ​គេ​ទទួល​ស្គាល់​មុន Samsung ។
យើង​រង់ចាំ​មើល​ទាំងអស់​គ្នា​ថា តើ​ក្រុមហ៊ុន ទាំង​២​នេះ មួយ​ណា​អាច​ចេញ​ទូរស័ព្ទ​បត់​អេក្រង់​បាន​មុន​គេ តែ​យើង​កុំ​រំពឹង​ពី​ទូរស័ព្ទ​បត់​អេក្រង់​នេះ​​អី ព្រោះ​តម្លៃ​ទូរស័ព្ទ​ប្រភេទ​នេះ អាច​មាន​តម្លៃ​ថ្លៃ​ជាង iPhone X ទៅ​ទៀត យ៉ាង​ហោច​ណាស់​ក៏​តម្លៃ 1500$ ឬ​លើស​ពី​នេះ​ ៕
_________________
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក