Jul 23, 2018

ក្រុមហ៊ុន Huawei នឹង​ចេញ​សិស្ស​ប្អូន Mate 20 Lite ដែល​មាន​២​ជម្រើស​

ប្រិយមិត្ត​ KHGadgets ដែល​​បាន​ដឹង​ព័ត៌មាន​អំពី​សេរី​ទូរស័ព្ទ​អេក្រង់​ធំ​របស់​ក្រុមហ៊ុន Huawei គឺ Mate 20 និង Mate 20 Pro ដែល​ត្រៀម​ខ្លួន​ដាក់​បង្ហាញ​នា​ពេល​ខាង​មុន​នោះ ឥឡូវ​ស៊េរី​នេះ​មាន​មួយ​ប្រភេទ​ដែរ​នោះ​គឺ Mate 20 Lite ដែល​យើង​បាន​ដឹង​កន្លង​មក​ថា​ទូរស័ព្ទ​ឲ្យ​តែ​មាន​ពាក្យ Lite មក​តាម​ក្រោយ​គឺ​ជា​ប្រភេទ លំដាប់​ទាប​ក្នុង​ចំណោម​ស៊េរី​របស់​វា ដែល​គេ​បង្កើត​មក​តម្រូវការ​សម្រាប់​អ្នក​មិន​សូវ​ប្រើប្រាស់​ច្រើន ដោយ​គេ​បាន​ទម្លាក់​គ្រឿង​រឹង​របស់​វា​ខ្លះ​ដើម្បី​ឲ្យ​មាន​តម្លៃ​រាង​ធូរ​ថ្លៃ​ជាង​សិស្ស​ច្បង​របស់​វា ។

យោង​ទៅ​តាម​សារ​អេចអូច​របស់​លោក Roland Quandt ដែល​ជំនាញ​ខាង​បញ្ចេញ​ព័ត៌មាន​បែកធ្លាយ​មួយ​រូប​នោះ បាន​បង្ហោះ​ថា​នឹង​មាន​ទូរស័ព្ទ Mate 20 Lite ហើយ​មាន​ 2 ជ្រើស​ទៀត​ផង ។គាត់​បាន​សន្និដ្ឋាន​នៅ​លើ​មូលដ្ឋាន​នៃ​ឈ្មោះ​កូដ 2 ផ្សេងគ្នា​ដែល​គាត់​រក​ឃើញ "Sydney M + Sydney I." ដែល​ជា​ធម្មតា​កូដ​ឈ្មោះ​មួយ ​សម្រាប់​ទូរស័ព្ទ​មួយ​ម៉ូដែល ៕
____________
ប្រភព​ពី twitter

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក