Jul 24, 2018

លក្ខណៈ​សម្បត្តិ​ទូរស័ព្ទ​ជំនាញ​ខាង​ហ្គេម Huawei Honor Note 10 ដែល​ត្រៀម​នឹង​ចេញ​នា​ពេល​ខាង​មុន​នេះ

បន្ទាប់​ពី​មាន​ការ​បញ្ចេញ​រូបភាព​មួយ​ចំនួន ​អំពី​ទូរស័ព្ទ​អេក្រង់​ធំ Huawei Honor Note 10 រួច​មក ឥឡូវ​នេះ KHGagdets បាន​ទទួល​ព័ត៌មាន​អំពី​លក្ខណៈ​សម្បត្តិ​មួយ​ចំនួន​ធំ ស្ទើរតែ​ទាំងស្រុង​អំពី​ទូរស័ព្ទ​មួយ​នេះ​ពី ក្រសួង​​ព័ត៌មាន​វិទ្យា​នៃ​ប្រទេស​ចិន​ហៅ​កាត់​ថា TENAA ។ ដែល​លក្ខណៈ​ពិសេស​មុន​គេ​នេះ​គឺ​អេក្រង់​របស់​វា​ប្រើ​ AMOLED របស់​ក្រុមហ៊ុន Samsung និង​បន្ទះ​ឈីប Kirin 970 ដែល​រចនា​ដោយ​ផ្ទាល់ដៃ Huawei ។

ស្មាតហ្វូន​ថ្មី​មួយ​នេះ​ប្រើប្រាស់​អេក្រង់​ទំហំ 6.95 អ៊ីញ ដែល​មាន​កម្រិត​បង្ហាញ​រូបភាព Full HD+ ក្នុង​ទំហំ​ភីកសែល 2,220 x 1080 ជា​មួយ​នឹង​ការ​រចនា​​រូបរាង​ថ្មី​ មាន​គែម​លើ​ក្រោម​តូច​ខ្លាំង សាក​សម​ជា​ទូរស័ព្ទ​ចេញ​ក្នុង​ឆ្នាំ 2018 នេះ​ដែល​មាន​ទំនោរ​ទៅ​រក​​រូបរាង​គែម​តូចៗ ។ Huawei Honor Note 10 មាន​​ Ram 6GB និង 8GB ហើយ​សម្រាប់​អង្គ​ផ្ទុក​ឯកសារ​វិញ​មាន​ចាប់​ពី 64 GB, 128 GB, និង 256 GB មិន​ត្រឹម​តែ​ប៉ុណ្ណឹង នៅ​អាច​ដាក់​កាត​មេម៉ូរី​បន្ថែម​ដល់​ទំហំ 256 GB ជា​ប្រភេទ microSD ។
កាមេរ៉ា​ខាង​ក្រោយ​របស់ Honor Note 10 មិន​ទាន់​បញ្ជាក់​នៅ​ឡើយ​ទេ​តែ​យើង​អាច​ដឹង​ពី​កាមេរ៉ា​ខាង​មុខ​ដែល​មាន​ទំហំ​13 មេហ្គា​ភីកសែល ជាមួយ​បច្ចេកវិទ្យា AI ជួយ​កែកុន​រូបភាព​ទៅ​តាម​ស្ថានភាប​ដែល​វា​ដឹង ដូចជា ថត​រុក្ខជាតិ ថត​ផ្ទៃ​មុខ ថត​ទេសភាព​ជាដើម ។

សម្រាប់​ទំហំ​តួ​ទូរស័ព្ទ Honor Note 10 មាន​កម្ពស់ 177 មិល្លីម៉ែត្រ និង​ទទឹង 85 មិល្លីម៉ែត្រ និង​ទម្ងន់​ដល់​ទៅ 203 ក្រាម​ឯណោះ ។ ទូរស័ព្ទ​មួយ​នេះ​នឹង​មាន​ផ្ទៃ​ចុច​បញ្ជា EMUI ជំនាន់​ចុង​ក្រោយ​មក​ស្រាប់​ដែល​ Huawei បាន​រចនា​ឲ្យ​មាន​ភាព​សាមញ្ញ មិន​ស្មុគស្មាញ និង Android Oreo មក​ស្រាប់ ។

ចំណុច​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​សម្រាប់ Huawei Honor Note 10 នេះ គឺ​មុខងារ GPU Turbo ដែល​ជួយ​បង្កើន​ល្បឿន GPU ឲ្យ​រត់​បាន​លឿន​ជាង​ធម្មតា និង​ស៊ី​ថ្ម​តិច ជំនួយ​សម្រាប់​ការ​លេង​ហ្គេម​ធំៗ បាន​យ៉ាង​រលូន​ល្អ ដែល​ក្រោម​ដទៃ​មិន​ទាន់​មាន​មុខងារ​ប្រហាក់ប្រហែល​នេះ នៅ​ឡើយ​ទេ ៕
___________________
ប្រភព TENAA

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក