Jul 21, 2018

Huawei អាច​នឹង​​ដាក់​បង្ហាញ​​ទូរស័ព្ទ Honor Note 10 នៅ​ថ្ងៃ​ទៅ 30 ខែ​សីហា

Huawei Honor ទើប​តែ​ផ្ញើ​លិខិត​អញ្ជើញ​សម្រាប់​ព្រឹត្តិការណ៍ IFA នា​ពេល​ខាង​មុន​​របស់​ខ្លួន ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី 30 ខែ​សីហា នា​ពេល​ខាង​មុខ ។ ការ​អញ្ជើញ​នព​បាន​សន្យា​ថា​នឹង​​ដាក់​បង្ហាញ​ជា​ផ្លូវ​ការ​នូវ​ឧបករណ៍​ចេញ​ថ្មី​ជា​ច្រើន​មុខ ដែល​ព្រឹត្តិការណ៍​នេះ​អាច​ធំ​ដុំ​ជាង​ឆ្នាំ​មុនៗ ។

តាំង​ពី​ចាប់ផ្ដើម​បង្កើត​ស៊េរី​ទូរស័ព្ទ Honor មក​ មក​ដល់​ពេល​នេះ​ទូរស័ព្ទ Honor Note 10 ដែល​មាន​អេក្រង់​ជិត 7 អ៊ីញ​​ មាន​គែម​តូច​ស្ដើង ថ្ម​​ធំ ត្រូវ​បាន​អ្នក​សារព័ត៌មាន​យក​ចិត្ត​ទុក​ដាក់​តាម​ខ្លាំង ព្រោះ​ម៉ូដែល​មួយ​នេះ​សាក​សម​ខ្លាំង​សម្រាប់​ចុង​ឆ្នាំ 2018 ដែល​ជា​ឆ្នាំ​មាន​អ្នក​ហ្គេម​ហ្គេម​តាម​ទូរស័ព្ទ​ច្រើន​បំផុត ។

KHGadgets មិន​ទាន់​ទទួល​បាន​ព័ត៌មាន​លម្អិត​ពី Honor Note 10 ច្រើន​ទេ តែ​យើង​ដឹង​ច្បាស់​ថា​វា​នឹង​មាន​អេក្រង់​ធំ​ប្រហែល 6.9 អ៊ីញ ប្រភេទ Super AMOLED ដែល​ជា​អេក្រង់​ទិញ​ពី​ក្រុមហ៊ុន Samsung អេក្រង់​នេះបង្ហាញ​ពណ៌​បាន​ដិត​ល្អ មិន​ចាញ់​ពន្លឺ​ថ្ងៃ ជា​លំដាប់​អេក្រង់​ A នៅ​លើ​ទី​ផ្សារ​នា​ឆ្នាំ​ 2018 នេះ ។ Honor Note 10 ដំណើរការ​ឲ្យ​បន្ទះ​ឈីប Kirin 970 SoC ដែល​ជា​ឈីប​រចនា​ដោយ Huawei ផ្ទាល់ ។

រំលឹក​ផង​ដែរ​ថា​ប៉ុន្មាន​ថ្ងៃ​មុន​មាន​គេ​បង្ហោះ​រូបភាព​ពី Honor Note 10 ដែល​មើល​ទៅ​ពិត​ជា​ទាក់ទាញ​ខ្លាំង​ដែរ សូម​អាន Honor Note 10 បង្អួត​អេក្រង់​ធំ​ប្រៀបធៀប​ជាមួយ​ម៉ាស៊ីន​ហ្គេម nintendo switch ។
_____________
ប្រភព GSMArena

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក