Jul 14, 2018

Huawei និង​ដាក់​បង្ហាញ​​ទូរស័ព្ទ Honor 9X នៅ​ថ្ងៃ​ទី 24 ខែ​កក្កដា​ខាង​មុខ​នេះ

Honor គឺ​ជា​ស៊េរី​ទូរស័ព្ទ​ដែល​ស្ថិត​ក្រោម​ក្រុមហ៊ុន Huawei ដែល​ពេល​ខ្លះ​យើង​អាច​ហៅ​ត្រឹម Honor ក៏​អ្នក​លក់​គាត់​ដឹង​ដែរ​ថា​លោកអ្នក​ចង់​និយាយ​ពី​ម៉ាក​ទូរស័ព្ទ​អ្វី ។ ឥឡូវ​នេះ Honor បាន​ផ្ញើ​លិខិត​អញ្ជើញ​សម្រាប់​ការ​ចូល​រួម​ព្រឹត្តិការណ៍​ដាក់​បង្ហាញ Honor 9X នៅ​ប្រទេស​ឥណ្ឌា ថ្ងៃ​ទី 24 ខែ កក្កដា​នេះ ដែល​ជា​ទូរស័ព្ទ​សាក​សម​សម្រាប់​ទីផ្សារ​នៅ​អាស៊ី ។
ដែល​កាល​ពី​ថ្មីៗ​នេះ Honor បាន​ចេញ​ទូរស័ព្ទ​ម៉ូដែល Honor 9i ដែល​មាន​រចនា​តាម​ម៉ូដ​របស់ iPhone X ជាមួយ​​អេក្រង់ 5.84 អ៊ីញ Resolution 1080 x 2280 ភីកសែល ដំណើរការ​ដោយ Android 8.0 (Oreo) , ប្រើ​ឈីប Kirin 659 (4x2.36 GHz និង 4x1.7 GHz ) បូក​ជាមួយ GPU Mali-T830 MP2 ។ Ram ទំហំ 4G ដោយ​វា​មាន​កាមេរ៉ា​ក្រោយ 13 មេហ្គា​ភីកសែល + 2 មេហ្គា​ភីកសែល និង​កាមេរ៉ា​មុខ​ 16 មេហ្គា​ភីកសែល ថ្ម 3000 mAh មាន៥ពណ៌ ។
ចូល​ដល់​សាច់​រឿង​យើង​វិញ​ទូរស័ព្ទ​ដែល​គេ​ដឹង​ថា​វា​មាន​ឈ្មោះ Honor 9X ត្រៀម​នឹង​ដាក់​បង្ហាញ​ក្នុង​ប្រទេស​ឥណ្ឌា​ខាង​មុខ វា​នឹង​ត្រូវ​បាន​ផ្លាស់ប្ដូរ​ផ្នែក​គ្រឿង​រឹង​ខ្លះៗ ​ដើម្បី​តម្រូវ​ប្រជាជន​ប្រទេស​ឥណ្ឌា ។ KHGadgets នឹង​តាម​ដាន​ដំណឹង​នេះ​ត​ទៀត សម្រាប់​ព័ត៌មាន​ច្បាស់​ការណ៍​ពេល​ដាក់​បង្ហាញ​សូម​កុំ​ភ្លេច​ចុច Like Share ដើម្បី​ងាយស្រួល​តាម​ដាន​ពី​គេហទំព័រ​យើង​ខ្ញុំ ។
____________
ប្រភព GSMArena

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក