Jul 11, 2018

Huawei បើក​មុខងារ GPU Turbo លើថេប្លេត MediaPad M5 មុន​គេ​បំផុត

ក្រុមហ៊ុន Huawei បាន​ប្រកាស​តាម​រយៈ​បណ្ដាញ​សង្គម Weibo ជា​ផ្លូវការ​របស់​ខ្លួន​ថា​ថេប្លេត MediaPad M5 នឹង​ធ្វើ​ការ Update ដើម្បី​បើក​មុខងារ GPU Turbo ដែល​មាន​ស្រាប់​ក្នុង​គ្រឿង​រឹង​របស់​វា មុន​គេ​ក្នុង​ចំណោម​ផលិតផល Huawei ។

MediaPad M5 បាន​បញ្ចេញ​លក់​ជា​ផ្លូវ​ការ​កាល​ពី​ខែ​មេសា​​ឆ្នាំ​នេះ ដែល​មាន​ជម្រើស​៣​ប្រភេទ មាន​ដូចជា : MediaPad M5 ទំហំ​អេក្រង់ 8 អ៊ីញ , MediaPad M5 អេក្រង់ 10 អ៊ីញ និង MediaPad M5 10 Pro ជា​ម៉ូដែល​ខ្លាំង​ជាង​គេ​ក្នុង​ចំណោម​ទាំង៣​ហ្នឹង ។ ៣គ្រឿង​នេះ​ប្រើ​ឈីប Hisilicon Kirin 960 ដែល​ជា​ឈីប​កំពូល​របស់ Huawei និង​មាន​​ Ram ទំហំ 4GB ដែល​បែង​ចែក​ទំហំ​ផ្ទុក​ឯកសារ​ជា​៣ មាន​ចាប់​ពី 32GB , 64GB និង 128GB ។

ការ​បន្ទាប់​សម័យ​លើក​នេះ​ពី​ជា​អស្ចារ្យ​ដោយសារ Huawei បាន​ពាំនាំ​បច្ចេកវិទ្យា GPU Turbo ជួយ​ដល់​ដំណើរ​ការ​ធ្ងន់ៗ​ដូចជា​ការ​លេង​ហ្គេម​ ធ្វើ​ឲ្យ​ក្រាហ្វិក​​​ដំណើរការ​លឿន​ជាង​មុន​ដល់​ទៅ 60% និង​កាត់​បន្ថយ​ថាមពល​ដល់ 30% ។

បច្ចេកវិទ្យា GPU Turbo ដ៏​មាន​ប្រយោជន៍​នេះ KHGadgets ស្មាន​តែ Huawei ទុក​ប្រើ​តែ​លើ​ទូរស័ព្ទ​ហ្គេម ដែល​ត្រៀម​ចេញ​នា​ពេល​ខាង​មុខ មាន​អី​ថេប្លេត MediaPad M5 ក៏​ត្រៀម​នឹង​មាន​មុខងារ​នេះ​ដែរ ។ ដូច្នេះ​សម្រាប់​អ្នក​ចង់​ទិញ tablet ពពួក Android យក​មក​លេង​ហ្គេម គឺ​នេះ​ជា​ដំណឹង​ល្អ​មួយ ៕
______________
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក