Jul 21, 2018

Huawei គ្រោងបំពាក់ 5G លើស្មាតហ្វូនរបស់ខ្លួននៅឆ្នាំ 2019 នៅព្រឹត្តិការណ៍ Q3

និយាយ​ដល់​បច្ចេកវិទ្យា 5g នេះ KHGadgets បាន​ចេញ​អត្ថបទ​មុន​ម្តង​រួច​មក​ហើយ​​អំពី​ទូរស័ព្ទ​ដែល​នឹង​បំពាក់​ប្រព័ន្ធ​5G នេះ​នៅ​ឆ្នាំ 2019 ទៅ 2020. ហើយ​ឥឡូវនេះ​យើង​បាន​ទទួល​ព័ត៌មាន​ពី​ប្រភព​ច្បាស់ការ​មួយ​ថា​ក្រុមហ៊ុន​ចិន Huawei នឹង​បំពាក់​បច្ចេកវិទ្យា 5G លើ​សូរស័ព្ទ​​របស់ខ្លួននៅឆ្នាំ 2019 ក្នុង​ព្រឹត្តិការណ៍ Q3 ដែល​ជា​ការ​ឈាន​មួយ​កម្រិត​ទៀត​ទៅ​កាន់​ជំនាន់​អ៊ីនធឺណិត​ល្បឿន​លឿន ទាំង​នៅ​លើ​ស៊ីមកាត Modem និង Wi-fi Hotspot។


ក្រុមហ៊ុន​នេះ​បាន​បញ្ជាក់​ថ្មីៗ​នេះ​នៅ​ទីក្រុង Zhenzhen ថា បើ​ការ​សាកល្បង 5G របស់​ខ្លួន​ទទួល​បាន​ជោគជ័យ​ខ្ពស់​លើ Mate 20 នោះ​ច្បាស់​ណាស់​ថា 5G នឹង​មាន​ពេញលេញ​នៅ​លើ Mate 30 នៅ​ឆ្នាំ​ក្រោយ នេះ​បើតាម​ការ​បែកធ្លាយ​ព័ត៌មាន​ពី​គណនី Twitter របស់​លោក Neil Shah។

ហើយ​អ្វី​ដែល​កាន់​តែ​គួ​អោយ​ចាប់អារម្មណ៍​ទៀត​នោះ​គឺ​ក្រុមហ៊ុន​នេះ​បាន​បញ្ចេញ​បន្ទះ​ឈីប​ថ្មី​ឈ្មោះ Balong 5G01 រួចហើយ​ដែល​ឈីប​នេះ​ទ្រទ្រង់​នូវ​សេវា​ 5Gដំបូងរបស់ខ្លួន ដែល​បាន​បង្ហាញ​ខ្លួននៅ MWC 2018 រួច​មក​ហើយ គ្រាន់​តែ​យើង​មិន​ទាន់​បាន​ដឹង​ពី​លក្ខណៈ​ពិសេស​លំអិត​ពី វា​នៅ​ឡើយ​ទេ។ ដូច​ច្នេះ​វា​នឹង​កាន់តែ​ច្បាស់​មែនទែន​មាន​តែ​រង់ចាំ​មើល​នៅ​លើ​ការ​ផ្សព្វផ្សាយ​ របស់ ​Huawei នៅ​ព្រឹត្តិការណ៍ Q3 ឆ្នាំ2019 ប៉ុណ្ណោះ ដែល​វា​អាច​នឹង​មក​ជាមួយ Huawei P30។

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក