Jul 13, 2018

បច្ចេកវិទ្យា​សាក​ថ្ម​ឆាប់​ពេញ​របស់ Huawei ​អាច​នឹង​វ៉ា​ដាច់​គេបើ​យោង​តាម​វិញ្ញាបនបត្រ​ចិន 3C​

បច្ចេកវិទ្យា​សាក​ថ្ម​ឆាប់​ពេញ​នៃ​ពពួក​ទូរស័ព្ទ Android ​មាន​ការ​ប្រកួតប្រជែង​គ្នា​ខ្លាំង​សម្បើម មិន​ចាំបាច់​ទាល់​តែ​ទូរស័ព្ទ​ដែល​មាន​តម្លៃ​ថ្លៃ​ទេ ធុន​ល្មម​ក៏​មាន​មុខងារ​សាក​ថ្ម​ឆាប់​ពេញ​ដែល​ចំណាយ​ពេល​ប្រហែល​ជាង​មួយ​ម៉ោង​បន្តិច​បន្តួច និង​សម្រាប់​ម៉ូដែល​ថ្លៃៗ​គឺ​មិន​ដល់​មួយ​ម៉ោង​ផង តែ​លើកលែង​ទូរស័ព្ទ Apple ចេញ​ដែល​មិន​ទាន់​មាន​បច្ចេកវិទ្យា​សាក​ថ្ម​ឆាប់​ពេញ ។

ការ​ស្រាវជ្រាវ​បច្ចេកវិទ្យា​សាក​ថ្ម​ឆាប់​ពេញ​លែង​ជា​បញ្ហា​ចោទ​ទៀត​ហើយ ព្រោះ​ក្រុមហ៊ុន​នីមួយ​តែងតែ​មាន​ក្រុម​ស្រាវជ្រាវ​ផ្ទាល់​ខ្លួន ដូចជា​ក្រុមហ៊ុន Oppo ដែល​បាន​ស្រាវជ្រាវ​បច្ចេកវិទ្យា​សាក​ថ្ម​ឆាប់​ពេញ​ឈ្មោះ SuperVOOC ដែល​មាន​បំពាក់​ជាមួយ​ទូរស័ព្ទ Oppo Find X Lamborgini Edition អាច​សាក​ពេញ​ក្នុង​ទំហំ​ថ្ម 3,750 mAh តែ​ក្នុង​រយៈពេល​ 35 តែប៉ុណ្ណោះ ពិត​ជា​លឿន​ដូច​ឈ្មោះ​របស់​វា​មែន ។
អ្វី​ដែល​រៀបរាប់​ខាង​លើ​គឺ​ល្អ​ហើយ តែ​ក្រុមហ៊ុន Huawei ក៏​ពូកែ​ខាង​បច្ចេកវិទ្យា​សាក​ថ្ម​ឆាប់​ពេញ​នេះ​ផង​ដែរ ដែល​នា​ពេល​ខាង​មុខ​នេះ Huawei បាន​បង្កើត​បច្ចេកវិទ្យា​ដែល​ហៅ​ថា Huawei Power adapter ដែល​​បាន​បង្កើត​និង​អភិវឌ្ឍន៍​​ឡើង​ដោយ Astec Electronics ព្រម​ទាំង​មាន​ការ​ទទួល​ស្គាល់​ពី​វិញ្ញាបនបត្រ​ចិន 3C ។

នៅ​ក្នុង​ព័ត៌មាន​នៃ​ការ​ចុះ​បញ្ជី​កម្មសិទ្ធិបញ្ញា​នេះ គេ​បាន​ភ្ញាក់ផ្អើល​ជា​មួយ​ល្បឿន និង​កម្លាំង​ភ្លើង​ដែល​ត្រូវ​ប្រើ​គឺ​ឡើង​ទ្វេដង 10V នៅ 4A ដែល​ជា​ទិន្នផល​អតិបរមា 40W វ៉ាត់ ។ នេះ​គឺ​ស្ទើរ​តែ​ទ្វេ​ដង​នៃ​កម្លាំង​ដែល​បាន​បំពាក់​រួច​ហើយ​លើ​ទូរស័ព្ទ Huawei P20 ដែល​មាន​រហូត​ដល់ 22,5W ។

សម្រាប់​អ្នក​តាម​ដាន​បច្ចេកវិទ្យា​របស់ Huawei ប្រហែល​គិត​ថា ល្បឿន​សាក​ថ្ម​របស់​ទូរស័ព្ទ Huawei P20 គឺ​ជា​ល្បឿន​ស្តង់ដារ​របស់ Huawei ហើយ​មើល​ទៅ តែ​ការ​គិត​គឺ​ខុស​ស្រឡះ ។ Huawei នៅ​មាន​បច្ចេកវិទ្យា​លើ​ស​ហ្នឹង​ទៀត ​ដូច​ដែល​បាន​រៀបរាប់​មក​ខាង​លើ ៕
___________
ប្រភព DealNTech

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក