Jul 20, 2018

HTC ដក​ខ្លួន​ចេញ​ពី​ទីផ្សារ​ទូរស័ព្ទ​នៅ​ប្រទេស​ឥណ្ឌា​ទាំង​សោកសៅ

យោង​តាម​របាយការណ៍​មួយ​របស់​ព័ត៌មាន​សេដ្ឋកិច្ច Economic Times បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ស្មាតហ្វូន​របស់​តៃវ៉ាន់ កំពុង​ធ្វើការ​ប្រមូល​ទូរស័ព្ទ​ដែល​ដាក់​លក់​ចូល​ក្នុង​ឃ្លាំង​វិញ ដើម្បី​ដក​ខ្លួន​ឈប់​លក់​ក្នុង​ប្រទេស​ឥណ្ឌា​តទៅ​ទៀត​ហើយ នេះ​បើ​តាម​នាយក​ប្រតិបិត្ត​ជាន់​ខ្ពស់ 3 រូប បាន​ផ្ដល់​បទ​សម្ភាសន៍​ឲ្យ ET ។ ជា​ដំណឹង​អាក្រក់​មែន

និយោជិក​មួយ​ចំនួន​ផ្សេងៗ​ទៀត ត្រូវ​បាន​គេ​សុំ​ឲ្យ​ចាក​ចេញ ព្រោះ​ក្រុមហ៊ុន​កំពុង​បញ្ឈប់​កិច្ចព្រមព្រៀង​ចែកចាយ​ទាំងអស់​របស់​ខ្លួន ។ ការ​​ផលិត​ក្នុង​ស្រុក​ត្រូវ​បាន​បញ្ឈប់​អស់​រយៈពេល​ជិត​មួយ​ឆ្នាំ​មក​ហើយ ។ ក្រុមហ៊ុន HTC នឹង​បន្ត​តែ​អាជីវកម្ម VR របស់​ខ្លួន​ដែល​រាប់​បញ្ចូល​ទាំង​ការ​លក់​ HTC VIVE and VIVE Pro តែ​ប៉ុណ្ណោះ ហើយ​ការ​លក់​នេះ​គឺ​ត្រូវ​បាន​គ្រប់​គ្រង​ដោយ​ផ្ទាល់​ពី​ប្រទេស​តៃវ៉ាន់ ។

អ្នក​នាំ​ពាក្យ HTC បាន​និយាយ​ថា​ក្រុមហ៊ុន HTC នៅ​ឥណ្ឌា នឹង​បន្ត​លក់​ទូរស័ព្ទ​រហូត​ដល់​អស់​ពី​ឃ្លាំង ។ ទៅ​ទីផ្សារ​ប្រទេស​ដទៃ HTC ក៏​មាន​សណ្ឋាន​បែប​នេះ​ដែរ ដែល​កំពុង​តស៊ូ​ដល់​ដង្ហើម​ចុង​ក្រោយ​របស់​ខ្លួន ។ តែ​ថ្មីៗ​នេះ​HTC បាន​ទទួល​ការ​គាំទ្រ​ជាមួយ​ទូរស័ព្ទ​កម្រិត​មធ្យម​របស់​ខ្លួន​ច្រើន​ដែរ ។ អ្នក​គាំទ្រ​បាន​និយាយ​ថា បើ HTC អាច​ផលិត​ទូរស័ព្ទ​ដែល​មាន​តម្លៃ​សមរម្យ ម្ល៉េះ​មិន​ឆាប់​ជួប​រឿង​ធំ​​អញ្ចឹង​​ទេ ។

គ្មាន​អ្វី​ត្រូវ​នៅ​ទៀត​ទេ​បើ​​ HTC លក់​បាន​តែ​1% នៃ​ចំណែក​ទីផ្សារ​ក្នុង​ប្រទេស​ឥណ្ឌា​ដែល​មាន​ជីវភាព​ក្រីក្រ​ច្រើន អាច​ទិញ​បាន​តែ​ទូរស័ព្ទ​តម្លៃ​ធូរ​ថ្លៃ​យក​មក​ប្រើ​នោះ ៕


________________
ប្រភព economictimes.indiatimes.com

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក