Jul 16, 2018

HTC បញ្ចេញ​​កំណែ​​បន្ទាន់​​សម័យ (Update) ដើម្បី​​ដោះស្រាយ​​បញ្ហា​​កំហុស​​ឆ្គង​​ផ្សេងៗ​លើ HTC U12

HTC បញ្ចេញ​កំណែ​បន្ទាន់​សម័យ(Update)ដើម្បី​ដោះស្រាយ​បញ្ហា​កំហុស​ឆ្គង​ផ្សេងៗ លើ HTC U12 ។ HTC ជា​ទូរស័ព្ទ​ថ្នាក់​កំពូល​មួយ​របស់​តៃវ៉ាន់ ដែល​មាន​ការ គាំទ្រ​ពី​សំណាក់​អតិថិជន​នៅ​អឺរ៉ុប​ច្រើន ដោយសារ​កំឡាំង​ម៉ាស៊ីន និង រចនាបថ​របស់ វា​សំរាប់ Pro User ពេញចិត្ត ស្តូក​តែម្តង។ ថ្មីៗនេះ HTC U12 របស់​ក្រុមហ៊ុន​នេះ​ក៏បាន​ជួយ​ស្តា​មុខមាត់​ក្រុមហ៊ុន​នេះ​ផង ដែរ ព្រោះ​ម៉ូដែល​មុនៗ HTC ធ្វើ​រាង​ដដែលៗ ជាយូរមកហើយ។ តែ​ទោះ​ជា​យ៉ាងណា​ក៏​ការ​ចេញ​នូវ U12 ក៏​វា​មាន​នូវ​កំហុសឆ្គង​ផ្នែក Software មួយចំនួន​ដែល​រំខាន​ដល់​ការ​ប្រើប្រាស់​របស់​អតិថិជន។


ហើយ​ឥឡូវ​នេះ HTC ក៏បាន​បញ្ចេញ​នូវ​កំណែ បន្ទាន់​សម័យ Android របស់​ខ្លួន​តាមរយៈ XDA Developers ដែល​ផ្ដោត​ទៅ​លើ​ការ​សំរួល​នូវ ប្រព័ន្ធ​សុវត្ថិភាព និង សមត្ថភាព​នៃ​ការ Zoom កាមេរ៉ា ជាពិសេស គឺ​ការ​បង្កើន​ប្រសិទ្ធភាព​នៃ​មុខងារ​ច្របាច់​គែម​ទូរស័ព្ទ បញ្ជា​រ​របស់ HTC តែ​ចំពោះ​ការ Update នេះ​ទើប​តែ​​ទើប​តែ​ដាក់​អោយ​ប្រើប្រាស់​នៅតែ​លើ​ទឹកដី​តៃវ៉ាន់​តែ​ប៉ុណ្ណោះ! ចំពោះ​ការ​បន្ទាន់​​សម័យ​ទាំង​ពិភពលោក​នឹង​ដាក់​អោយ​ដំណើរការ​​ជាបន្តបន្ទាប់​ទៀត។

_____________________
ប្រភពៈ Android Autority

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក