Jul 27, 2018

HTC អាច​នឹង​បញ្ចេញ​ទូរស័ព្ទ​កម្រិត​មធ្យម HTC U12 Life ដែល​មាន​អេក្រង់ 6 អ៊ីញ ប្រើ​ឈីប Snapdragon 636


HTC ត្រូវ​បាន​គេ​រាយការណ៍​ថា​ កំពុង​ធ្វើ​ការ​លើ​ទូរស័ព្ទ​ដែល​មាន​ឈ្មោះ​ថា “Imagine Life” ដែល​ហៅ​ថា HTC U12 Life ។ ដែល​កាលពី​​ឆ្នាំ​មុន​នេះ យើង​បាន​ឃើញ HTC បញ្ចេញ​ទូរស័ព្ទ​​កម្រិត​មធ្យម​មួយ​ដែរ​គឺ U11 Life ដែល​ជា​ទូរស័ព្ទ​​ត្រូវ​បាន​ រចនា​ចេញ​ពី​កំពូល​ទូរស័ព្ទ HTC U11 នោះ​កាល​ឆ្នាំ​នោះ ។ HTC U12 Life បង្កើត​ឡើង​ដើម្បី​តម្រូវ​ទីផ្សារ​ ដែល​ត្រូវ​ការ​ទូរស័ព្ទ​មិន​ថ្លៃ​ជ្រុល​ពេក ល្មម​អាច​កាន់​ប្រើ​បាន​មួយ​ថ្ងៃ ។

ឆ្នាំ​នេះ HTC ក៏​នឹង​ចេញ​ម៉ូដែល​ប្អូន​គេ​មួយ​ទៀត​ដែរ ដែល​វា​នឹង​ប្រើ​បន្ទះ​ឈីប​ធុន​កណ្ដាល Snapdragon លេខ 636 ដែល​មាន 4 Core រត់​ក្នុង​ល្បឿន Cortex-A73 និង 4 ទៀត​រត់​ក្នុង​ល្បឿន Cortex-A53 ។ ទូរស័ព្ទ​នេះ​ប្រើប្រាស់​ Ram 4GB ដែល​ទំហំ​ប៉ុណ្ណេះ​ល្មម​លេង​ហ្គេម​ហើយ និង​មាន​អង្គ​ផ្ទុក​ឯកសារ 64GB អាច​បន្ថែម​ទៀត​បាន​តាម​រយៈ​កាត microSD ។

HTC U12 Life នឹង​ប្រើ​ប្រាស់​កាមេរ៉ា​ក្រោយ​ភ្លោះ ដែល​មួយ​គ្រាប់​មាន​ទំហំ 16 មេហ្គា​ភីកសែល និង​មួយ​គ្រាប់​ទៀត​ទំហំ 5 មេហ្គា​ភីកសែល ដែល​ធ្វើ​ការ​រួម​គ្នា​បង្កើត​បាន​ជា​រូបភាព​ថត​ព្រាល​ផ្ទៃ​ខាង​ក្រោយ​បាន​យ៉ាង​ល្អ ។ ផ្នែក​កាមេរ៉ា​ខាង​មុខ​មាន​ទំហំ 13 មេហ្គា​ភីកសែល ។

លក្ខណៈ​សម្បត្តិ​បន្ថែម​ផ្សេង​ទៀត​មាន​ដូចជា​ ថាមពល​ថ្ម​បាន​ដល់  3,600mAh ទំហំ​ប៉ុណ្ណេះ មិន​តិច​នោះ​ទេ​សម​ល្មម​ប្រើ​ការ​បាន​មួយ​ថ្ងៃ​ដែរ ។ ទូរស័ព្ទ​នេះ​ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា​អាច​នឹង​មាន​តម្លៃ 350$ ជា​តម្លៃ​ទី​ផ្សារ​បរទេស ។ ព័ត៌មាន​ច្បាស់​ការណ៍​យ៉ាង​ណា​ទៀត​នោះ KHGadgets នឹង​លើក​យក​មក​បង្ហាញ​នៅ​ពេល​​ក្រោយ​ទៀត ៕
_____________
ប្រភព androidauthority

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក