Jul 26, 2018

Honor View 10 បាន​បន្ទាន់​សម័យ​ថ្មី​មាន​មុខងារ​ទប់​លំ​នឹង​កាមេរ៉ា EIS ​ថត​សំឡេង​​ពេល​Call និង​ Ride mode

សម្រាប់​ប្រិយមិត្ត​ដែល​កំពុង​ប្រើប្រាស់​ទូរស័ព្ទ Honor View 10 ឥឡូវ​នេះ​​អាច​ធ្វើការ​បន្ទាន់​សម័យ​ដែល​នឹង​ទទួល​បាន​លក្ខណៈ​ប្រសើរ​មួយ​ចំនួន​ដល់​កាមេរ៉ា និង មុខងារ Call មួយ​ចំនួន ។

មុខងារ​ដែល​អ្នក​ប្រើ Honor View 10 ត្រូវ​ទទួល​បាន​ក្នុង​កំណែ​ថ្មី​នេះ​គឺ EIS ​ដែល​ជា​មុខងារ​ទប់​លំនឹង​កាមេរ៉ា​នៅ​ពេល​ថត​វីដេអូ ធ្វើ​ឲ្យ​ការ​ថត​វីដេអូ​មាន​សភាព​នឹងនរ​ល្អ​ជាង​មុន ​មិន​សូវ​រង្គើ​ឡើយ ។ មុខងារ​ថត​សំឡេង​ពេក​ហៅ​ទូរស័ព្ទ ដោយ​មិន​ត្រូវ​ការ​កម្មវិធី​ជំនួយ​នោះ​ទេ ។ និង​មុខងារ​សំខាន់​មួយ​ទៀត​គឺ​ Ride mode នៅ​ពេល​ប្រិយមិត្ត​កំពុង​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​ដែល​កម្មវិធី​បាន​កំណត់ វា​មិន​ធ្វើការ​រោទ៍​ឲ្យ​លោកអ្នក​ដឹង​​ទេ ព្រោះ​​ខ្លាច​អ្នក​ប្រើប្រាស់​គាត់​លើក​ទូរស័ព្ទ​ក្នុង​ពេល​បើកបរ ។ វា​មាន​ប្រយោជន៍​សម្រាប់​អ្នក​ដែល​មិន​លើក​ទូរស័ព្ទ​ក្នុង​ពេល​បើក​បរ តែ​សម្រាប់​លោកអ្នក​ដែល​មិន​ត្រូវ​ការ​មុខងារ​នេះ លោកអ្នក​ត្រូវ​ឈប់​យាន​ជំនិះ​ដើម្បី​លើក​ទូរស័ព្ទ ដើម្បី​កុំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដោយ​ចៃដន្យ ។
ក្រៅពី​នោះ​នៅ​មាន​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​មុខងារ​គ្រប់គ្រង​កំដៅ​របស់​ទូរស័ព្ទ និង​មុខងារ​សុវត្ថិភាព​មួយ​ចំនួន​ដែល​​Google បាន​ធ្វើការ​ជួសជុល​សម្រាប់​ខែ​កក្កដា​នេះ ។ សម្រាប់​ទូរស័ព្ទ​ដែល​មិន​បាន​ Root នោះ​លោកអ្នក​អាច​ឡើង​ដោយ​គ្មាន​បញ្ហា ដោយ​គ្រាន់តែ​ចូល​ទៅ​ចុច​Update ក្នុង​ Setting របស់​ទូរស័ព្ទ តែ​សម្រាប់​លោកអ្នក​ដែល​​root សូម​កុំ​ធ្វើការ​ Update ប្រយ័ត្ន​គាំង​ប្រើ​លែង​កើត ៕
_______________
ប្រភព club.hihonor.com

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក