Jul 26, 2018

Honor Play របស់ Huawei ប្រកាសចេញឆាប់ៗនេះហើយ

បន្ទាប់ពី Huawei បញ្ចេញ​​នូវ Honor 9 និង Honor 9N ​ឥលូវ​នេះ​មាន​ដំណឹង​មួយ​លេច​លឺ​មក​ថា Huawei និង ប្រកាស​ចេញ​នូវ​ទូរស័ព្ទលំដាប់​បង្គួរ​មួយ​ម៉ូដែល​ទៀត​នៅទឹកដីឥណ្ឌានៅថ្ងៃទី ៦ សី​ហា​​ខាងមុខ​នេះ​ហើយ។ Huwei Honor Play នេះ​បំពាក់​ដោយ ឈីប​​ជំនាន់​ថ្មី Kirin 970 អម​មក​ជា​មួយ​នឹង GPU Turbo ជំនាន់​ថ្មី​ដែល​គេ​រំពឹង​ថា​នឹង​ជួយ​អោយ​ម៉ាស៊ីន​នេះ​ដំណើរការ​​ក្រាហ្វិក​កាន់តែ​ល្អ ខ្លាំង។
 វា​មាន​ទំហំ​អេក្រង់ 6.3 អ៊ីញ​ក្នុង​កម្រិត​បង្ហាញ FHD+ មាត្រដ្ឋាន19:5:9 Aspect Ratio ដែលមានរ៉េម4GB និង មាន​អង្គ​ផ្ទុក​ទិន្នន័យ​ពីរ​ជម្រើស​គឺ 32GB និង 64GB ដែល​នឹង​មក​ជាមួយ Android Oreo 8.1 Oreo និង EMUI 8.2។ចំពោះ​កាមេរ៉ា​របស់​វាវិញ ខាង​ក្រោយ​មាន​ទំហំ 16MP+2MP និង​ខាងមុខ 16MPជាមួយលេនទំហំ 2.0um pixel ។ ចំពោះ​តម្លៃ វិញ​នៅ​ប្រទេស​ឥណ្ឌា​គឺ​ប្រហែល 290 ដុល្លា ជាង។
និយាយ​អោយ​ចំ​ទៅ​ឥណ្ឌា​កំពុង​ក្លាយជា​ទីលាន​ប្រយុទ្ធ​ដ៏ធំ​សំរាប់​ទូរស័ព្ទ​គ្រប់​ម៉ូដែល​ហើយ​នៅ​ឆ្នាំ​នេះ ជា​ពិសេស​ក្រុមហ៊ុន​ចិន​ហ្នឹង​តែម្តង។

__________________
ប្រភពៈ 91Mobiles

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក