Jul 19, 2018

Honor Note 10 បង្អួត​អេក្រង់​ធំ​ប្រៀបធៀប​ជាមួយ​ម៉ាស៊ីន​ហ្គេម nintendo switch

ការ​ប្រើប្រាស់​ទូរស័ព្ទ​អេក្រង់​ធំ សព្វថ្ងៃ​នេះ​រាង​ចុះ​ថត​បន្តិច​ម្ដងៗ​ទៅ​វិញ​ហើយ ព្រោះ​វា​ពិសេស​ពិបាក​ទុក​ដាក់​ខ្លាំង​ណាស់ ហើយ​ចំពោះ​ស្រីៗ​គឺ​អត់​ចង់​បាន​អេក្រង់​ធំ​ពេក​នោះ​ទេ ។ ងាក​មក​មើល​ព័ត៌មាន​អំពី​ទូរស័ព្ទ​អេក្រង់​ធំ Honor Note 10 ដែល​ជិត​ដល់​ពេល​ដាក់​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​នោះ ស្រាប់តែ​មាន​រូបភាព​បែកធ្លាយ​ក្នុង​អ៊ីនធឺណិត​ដោយ​បុរស​ម្នាក់​មក​ពី Techtastic បាន​ចែក​រំលែក​រូបថត​មួយ​ចំនួន​ដែល​បង្ហាញ​ពី​ទូរស័ព្ទ​ដែល​មាន​គែម​ស្ដើង​តូច​ ដាក់​ជិត​ឧបករណ៍​លេង​ហ្គេម​ចល័ត nintendo switch ។
បើ​មើល​ទៅ​តាម​រូបភាព​ដែល​បង្ហាញ​នោះ​គេ​អាច​ស្មាន​អំពី​ទំហំ​អេក្រងើ​របស់​វា​បាន​ថា​អាច​មាន​ទំហំ​ដល់ 6.9 អ៊ីញ ​អាច​ជា​ប្រភេទ AMOLED ។ ក្នុង​រូបភាព​​មិន​មែន​ក្រុមហ៊ុន​ Huawei ​ចង់​ធ្វើការ​ប្រៀបធៀប Honor Note 10 ជាមួយ Nintendo Switch នោះ​ទេ ព្រោះ​វា​បង្កើត​គំនិត​អវិជ្ជមាន​មួយ​នៅ​ទេ​យក​ទូរស័ព្ទ​ដែល​មាន​ហ្គេម​ច្រើន មុខងារ​ច្រើន ទៅ​ប្រៀបធៀប​ជាមួយ​ម៉ាស៊ីន​ហ្គេម​ដែល​កំពុង​ប្រឈម​នឹង​ការ​ធ្លាក់​ប្រជាប្រិយភាព ។ តែ​រូបភាព​នេះ​​អាច​ជា​ការដាស់តឿន​របស់ Nintendo ​ដ៏​ល្អ​មួយ កុំ​ឲ្យ​ងាប់​ក្រឡា​គិត​តែ​ផលិត​តែ​ម៉ាស៊ីន​ហ្គេម​ខ្លាំង​ពេក ។
រូបភាព​គួរ​ឲ្យ​ចាប់​អារម្មណ៍​​អំពី Honor Note 10 ដែល​មាន​អេក្រង់​ប្រហាក់ប្រហែល 7 អ៊ីញ នេះ​ពិត​ជា​ធ្វើ​ឲ្យ​អ្នក​និយម​លេង​ហ្គេម​លើ​ទូរស័ព្ទ ចង់​បាន​វា​ខ្លាំង​ណាស់ ដោយ​សារ​អេក្រង់​ធំ និង​ដំណើរការ​ដោយ​ឈីប Kirin 970 មាន​ Ram 6GB ដើរ​លើ Android 8.1 និង​ផ្ទៃ​បញ្ជា EMUI 8.1 ជំនាន់​ចុង​ក្រោយ​ពេល​ចេញ​ពី​ប្រអប់ ។ រឹត​តែ​ពិសេស​នោះ​គឺ​ទំហំ​ថ្ម​ធំ​ដល់ 6,000 mAh ដែល​អាច​លេង​ហ្គេម​បាន​យូរ​ ជាមួយ​បច្ចេកវិទ្យា TurboGPU ដែល​មាន​តែ​លើ​ក្រុមហ៊ុន Huawei តែ​ប៉ុណ្ណោះ ។

KHGadgets នឹង​បន្ត​តាមដាន​ទូរស័ព្ទ​នេះ​ឲ្យ​បាន​ច្បាស់​ជាង​នេះ​ទៀត សង្ឃឹម​ថា​ប្រិយមិត្ត​ជួយ​ចុច Like និង Share ផង​សូម​អរគុណ ៕
_______________
ប្រភព GSMArena

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក