Jul 31, 2018

បញ្ជាក់​ជា​ផ្លូវការ​មក​ហើយ​ថា Honor Note 10 មាន​ថ្ម​ត្រឹម 5000mAh តែ​ប៉ុណ្ណោះ

ប្រិយមិត្ត​​ប្រហែល​បាន​ដឹង​ពី​ទូរស័ព្ទ Honor Note 10 ខ្លះៗ​មក​ហើយ​ អំពី​រូបរាង និង​​ទំហំ​អេក្រង់​របស់​វា ហើយ​ឥឡូវ​នេះ​យើង​មាន​ព័ត៌មាន​ច្បាស់​ការណ៍​មួយ ​អំពី​ទំហំ​ថ្ម​របស់​ទូរស័ព្ទ​មួយ​ដែល​មាន​ទំហំ​ត្រឹម 5000mAh ។ ទំហំ​ប៉ុណ្ណេះ​អាច​ចាត់ទុក​ថា​ច្រើន​សម្រាប់​ការ​ប្រើប្រាស់​ធម្មតា តែ​សម្រាប់​ការ​លេង​ហ្គេម គឺ​​មិន​ទាន់​គ្រប់គ្រាន់​ជាមួយ​អេក្រង់ 6.95 អ៊ីញ​របស់​វា​នោះ​ទេ ។
ព័ត៌មាន​នេះ​ត្រូវ​បាន​បញ្ជាក់​តាម​រយៈ​គេហទំព័រ Weibo ផ្លូវការ​របស់ Honor ដែល​បង្ហាញ​ក្នុង​រូបភាព​ផ្សព្វផ្សាយ​អំពី​ទូរស័ព្ទ Honor Note 10 ជាមួយ​ដុំ​ទឹក​កក​មាន​លេខ 5000 ។ រូបភាព​នេះ​អាច​បង្កប់​ពី​អត្ថន័យ​ពី​ប្រព័ន្ធ​បន្ថយ​កម្ដៅ​ថ្មី​មួយ​ក្នុង​ទូរស័ព្ទ សូម​បញ្ជាក់​ដែរ​ថា ទូរស័ព្ទ​ថ្លៃៗ​ខ្លះ​មាន​បញ្ចូល​នូវ​បច្ចេកវិទ្យា​កាត់​បន្ថយ​កម្ដៅ​ដែល​ហៅថា liquid cooling system ជា​បំពង់​ដែក​មាន​ទឹក​ខាង​ក្នុង​ដើម្បី​កាត់​បន្ថយ​កម្ដៅ ។

សម្រាប់​លក្ខណៈ​ពិសេស​ផ្សេងៗ​មាន​ដូចជា​អេក្រង់ Super AMOLED 1080 x 2220 ភីកសែល ក្នុង​ទំហំ 6.95 អ៊ីញ , មាន Ram 6GB ឬ​អាច​មាន​ម៉ូដែល 8GB ។ ប្រើប្រាស់​កាមេរ៉ា​២​គ្រាប់​ខាង​ក្រោយ​ទំហំ 16MP f/1.8 + 24MP f/1.8 និង​កាមេរ៉ា​ខាង​មុខ 13 មេហ្គា​ភីកសែល ។ បើ​មាន​ព័ត៌មាន​ថ្មីៗ​ទៀត KHGadgets នឹង​បន្ត​ចុះ​ផ្សាយ​ឲ្យ​ទាន់​ៗពេល​ជា​បន្ត​ទៀត ៕
_______________
ប្រភព Weibo

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក