Jul 26, 2018

លក្ខណៈ​សម្បត្តិ​ផ្លូវការ Honor 9N ជា​ទូរស័ព្ទ​មាន​កាមេរ៉ា​ភ្លោះ អេក្រង់​លាត​មានឆក មាន​មុខងារ​កាមេរ៉ា​ច្រើន

ទូរស័ព្ទ​នីមួយ​ផលិត​ឡើង​តម្រូវ​ទៅ​តាម​ទីផ្សារ​នៃ​ប្រទេស ឬ​តំបន់​នីមួយៗ ដូច្នេះ​ហើយ​បាន​ជា​ប្រិយមិត្ត​ឃើញ​ទូរស័ព្ទ​ Android មួយ​ខែ​ៗ​ចេញ​ច្រើន ឡើង​មើល​មិន​ទាន់​ទៅ​ហើយ ។ ដូចជា Honor 9N នេះ​ជា​ដើម្បី​គឺ​ចេញ​មក​ប្រកួត​ជាមួយ​ទូរស័ព្ទ​លំដាប់​ខ្ទង់​ 200 ដុល្លារ ដែល​ត្រូវការ​រូបរាង​ទាន់​សម័យ ​អេក្រង់​លាយ​ពេញ​មាន​ឆក និង​កាមេរ៉ា​ក្រោយ​ភ្លោះ ។
ទូរស័ព្ទ​មួយ​នព​មាន​តួខ្លួន​រលើបរលោង ដែល​រូបរាង​របស់​វា​ស្រដៀង​នឹង​ម៉ូដែល 9i តែ​ខុស​គ្នា​ត្រង់​ទំហំ​ផ្ទុក​ឯកសារ​អាច​ជ្រើសរើស​បាន ។ វា​នៅ​តែ​មាន​អេក្រង់​លាត​មាន​ឆក​ទំហំ 5.84 អ៊ីញ​បង្ហាញ​រូប​ក្នុង​កម្រិត FHD+ ដែល​គិត​ជា​ភីកសែល 1080 x 2280 ។ Honor 9N ប្រើប្រាស់​អង្ក​បន្ទះ​ឈីប​ដែល​ផលិត​ដោយ​ដៃ​ខ្លួន​ឯង​ផ្ទាល់​គឺ HiSilicon Kirin 659 រត់​ជាមួយ Ram 3GB ឬ​ក៏ 4GB ដែល​មាន​​លោកអ្នក​ជ្រើសរើស​ទិញ ។

កំណែ​ប្រែ​នេះ​បង្កើត​ឡើង​ដើម្បី​ឲ្យ​អ្នក​ប្រើប្រាស់​មាន​លទ្ធភាព​ជ្រើសរើស​ទំហំ​ផ្ទុក​ដែល​មាន​ដូចជា 32GB , 64GB និង 126GB ។ ហើយ​លោកអ្នក​ក៏​នៅ​តែ​អាច​បន្ថែម​ទំហំ​ផ្ទុក​ឯកសារ​បាន​​ដោយ​ប្រើ​កាត​មេម៉ូរី microSD ។
នៅ​ផ្នែក​ខាង​ក្រោយ​យើង​ឃើញ​មាន​កាមេរ៉ា​ភ្លោះ​ដែល​មួយ​មាន​ទំហំ 13 មេហ្គា​ភីកសែល និង​មួយ​គ្រាប់​ទៀត​ 2 មេហ្គា​ភីកសែល ដែល​ជួយ​ឲ្យ​ទូរស័ព្ទ​មួយ​នេះ​អាច​ថត​រូប​ព្រាល​ផ្ទៃ​ខាង​ក្រោយ​បាន ។ ទូរស័ព្ទ​នេះ​មាន​មុខងារ​ជំនួយ​ដល់​ការ​ថត​រូប​ច្រើន​បែប ដែល​សឹង​តែ​មិន​បាច់​ត្រូវ​ការ​កម្មវិធី​បន្ថែម​នោះ​ទេ ។ ស្ថិត​នៅ​ខ្នង​ខាង​ក្រោយ​ដដែល​នៅ​មាន​កន្លែង​ស្កេន​ខ្ចៅ​ដៃ​មួយ​ដែល​ស្ថិត​ចំ​ចង្អុល​ដៃ​របស់​លោកអ្នក​តែ​ម្ដង ។
ថាមពល​ថ្ម​របស់​វា​មាន​ត្រឹម​ 3000mAh តែ​ប៉ុណ្ណោះ​ដែល​ទំហំ​នេះ​គឺ​តិច​សម្រាប់​អ្នក​ដែល​មិន​សូវ​ប្រើប្រាស់​ច្រើន តែ​សម្រាប់​អ្នក​ដែល​ត្រូវ​ការ​ប្រើ​ច្រើន​ ត្រូវ​យក​ឆ្នាំង​សាក​តាម​ខ្លួន​ហើយ ឬ​ក៏​មាន PowerBank មួយ​ទៀត​ក៏​ល្អ​ដែរ ។ ទូរស័ព្ទ​នេះ​ជា​ស៊េរី​ថ្មី​ដូច្នេះ​វា​មាន Android 8.0 Oreo និង​ផ្ទៃ​បញ្ជា​កម្មវិធី Huawei's EMUI 8.0 មក​ជាមួយ​ស្រាប់​ដែល​មិន​បាច់​ធ្វើការ Update នាំ​រវល់​នោះ​ទេ ។

សម្រាប់​ពណ៌​របស់​ទូរស័ព្ទ​នេះ​មាន Lavender Purple (ពណ៌​ស្វាយ​លាយ​ផ្កាឈូក) , Robin Egg Blue (ពណ៌​ខៀវ​ត្បូង) និង​ពណ៌​ខ្មៅ​ចាំង ។ រីឯ​តម្លៃ​ដែល​ដាក់​លក់​ក្នុង​ទីផ្សារ​ប្រទេស​ឥណ្ឌា​វិញ វា​មាន​តម្លៃ 3GB/32GB = $174 , 4GB/64GB = $203 និង 4GB/128GB = $261 ដែល​នឹង​ដាក់​ក្នុង​នៅ​ដើម​ខែ​ក្រោយ​នេះ ។​ សម្រាប់​ទីផ្សារ​ប្រទេស​កម្ពុជា KHGadgets នឹង​តាមដាន និង​លើក​ុក​មក​ផ្សារ​នៅ​ពេល​ក្រោយ​ទៀត​សូម​អរគុណ ៕
_________________
ប្រភព flipkart.com

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក