Jul 20, 2018

HMD បញ្ចេញ Nokia 3.1 ជាមួយឈីប Media Tek 6750

HMD ឆ្នាំនេះ​ហាក់​បាន​បញ្ចេញ​Nokia ជាច្រើន​ម៉ូដែល​គួរ​អោយ​កត់​សំគាល់ ក្រោយពី​ក្រុមហ៊ុន​នេះ​ធ្លាប់​បរាជ័យ​យ៉ាងធ្ងន់ធ្ងរ ក្រោយពេល​សហការ​ជាមួយ Microsotf ប៉ុន្មាន​ឆ្នាំ កន្លងមក។ បើ​និយាយ​ពី HMD Global ដែល​ជា​ក្រុមហ៊ុន​មេ​របស់ Nokia បាន​បញ្ចេញ Nokia ច្រើន​ស៊េរី​ណាស់ ដូចជា Nokia 6,Nokia 5, Nokia 2,Nokia 8 .ល.។ ហើយ​ឥលូវ​នេះ Nokia នឹង​បញ្ចេញ​ម៉ូដែល​ថ្មី មួយ​ម៉ូដែល​ទៀត​ដែល​សំភោត​៍​ដំបូង​គេ​នៅ ឥណ្ឌា គឺ Nokia 3.1ដែល​វា​ប្រើប្រាស់​នូវ​ឈីប MT6750 Octa-Core មាន​អេក្រង់​ទំហំ 5.2 អ៊ីញ ក្នុង​កម្រិត​បង្ហាញ​ HD+ ដែល​ជា​កញ្ចក់​ប្រភេទ 2.5D ក្នុង​មាត្រដ្ឋាន 18:9 Aspect Ratio។


បើ​តាម​ការ​លើក​ឡើង​របស់ HMD Global "Nokia 3.1 នេះ​វា​ជា​ទូរស័ព្ទ​ដែល​ផលិត​ឡើង​ជាមួយ​តម្លៃ ទាប តែ​គុណភាព និង​ការរចនា មាន​ភាព​ឈានមុខ ហើយ​ក៏​​ជា​ការ​បើកផ្លូវ​អោយ​ក្រុមហ៊ុន​កាន់​តែ​ទទួល​បាន​នូវ​ជោគជ័យ និង​ទទួល​ស្គាល់​ឡើងវិញ​ផង​ដែរ"។ វា​មាន 5 ពណ៌​សំរាប់​ជ្រើស​រើស​គឺ ខៀវ,ទង់ដែង,ខ្មៅ,Chrom, និង ស ហើយ​មាន រ៉េម 2GB និង អង្គផ្ទុកទិន្នន័យ16GB មាន​កាមេរ៉ា​មុខ​ទំហំ 13MP កាមេរ៉ាក្រោយ8MP ប្រើប្រាស់ Android 8.1 Oreo និង​មាន​ទំហំ​ថ្ម 2990mAh។ ហើយ​តម្លៃ​នៅ​ប្រទេស​ឥណ្ឌា​គឺ 10499 រូពី ស្មើរប្រហែល150 ដុល្លា​ប៉ុណ្ណោះ!

__________________
ប្រភពៈ 91mobiles

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក