Jul 26, 2018

មិន​គួរ​ឲ្យ​ជឿ​គេហទំព័រ GSMArena បាន​ដកស្រង់​ព័ត៌មាន​ពី​គេហទំព័រ KHGadgets

គេហទំព័រ GSMArena.com គឺជា​គេហទំព័រ​ដែល​ធំ​ជាង​គេ ខាង​ផ្សព្វផ្សាយ​អំពី​គ្រឿង​​អេឡិចត្រូនិក​ជាពិសេស​ ទូរស័ព្ទ និង ថេប្លេត នៅ​លើ​គេហទំព័រ​យើង​តែងតែ​ទទួល​បាន​ព័ត៌មាន​ថ្មី​មុន​គេ  និង​ព័ត៌មាន​ពី​ប្រភព​ផ្សេងៗ​ទៀត​ដែល​ខាង gsmarena តែងតែ​ដក​ស្រង់​ពី​គ្រប់​ទិសទី យក​មក​បកប្រែ​ជា​ភាសា​អង់គ្លេស​ងាយស្រួល​មើល ។

អ្វី​ដែល​ជា​រឿង​សឹង​មិន​គួរ​ឲ្យ​ជឿ​សម្រាប់​គេហទំព័រ KHGadgets នោះ​គឺ​ត្រូវ​បាន​ខាង GSMArena ដក​ស្រង់​ព័ត៌មាន​មួយ​ និយាយ​អំពី​ការ​ធ្វើ​តេស្ដ​កាមេរ៉ា​លិប​លៀន​របស់​ទូរស័ព្ទ Vivo NES ដែល​ជា​ទូរស័ព្ទ​មាន​អេក្រង់​លាត​ពេញ​តួ គ្មាន​ឆក និង​បច្ចេកវិទ្យា​ស្កេន​ម្រាម​ដៃ​លើ​ផ្ទៃ​អេក្រង់​ផ្ទាល់​តែ​ម្ដង ។

ក្រុម​ការងារ​យើង​ខ្ញុំ​ពិត​ជា​រំភើប​ដែល​បាន​ខាង​គេហទំព័រ​ដ៏​ធំ ស្រង់​យក​ព័ត៌មាន​បន្ត​ដោយ​ដាក់​ប្រភព​បែប​នេះ​ណាស់ ធ្វើ​ឲ្យ​ទឹក​ចិត្ត​ការ​ចែករំលែក​ព័ត៌មាន​ជា​ភាសា​ខ្មែរ​កាន់តែ​ ចង់​ចែក​រំលែក​ឲ្យ​កាន់តែ​ខ្លាំង​ជាង​នេះ​ទៀត ។ ហើយ​ក៏​សូម​អរគុណ​ដល់​ប្រិយមិត្ត​ដែល​បាន​ចុច Like Share និង​ចុច​តាមដាន​វីដេអូ​ក្នុង YouTube របស់ KHGadgets សូមអរគុណ ៕

_______________
ប្រភព gsmarena.com

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក