Jul 20, 2018

កញ្ចក់​ការពារ​ឆ្កូត Gorilla Glass DX និង DX+ សម្រាប់​ប្រើ​ជាមួយ​នាឡិកា​ អាច​កាត់​បន្ថយ​ចំណាំងផ្លាត​បាន​ដល់ 75%

កញ្ចក់​ការពារ​ឆ្កូត Gorilla Glass DX និង DX+ គឺជា​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន Corning ដែល​ត្រូវ​បាន​គេ​ស្គាល់​តាម​រយៈ​ជំនាន់​ទូរស័ព្ទ​ touch screen ដែល​ជា​កញ្ចក់​សម្រាប់​ក្រាល​ពី​លើ​អេក្រង់ ដើម្បី​ការពារ​ឆ្កូត ។ សម្រាប់​ទូរស័ព្ទ​ កញ្ចក់​នេះ​មាន​ឈ្មោះ​ថា Gorilla Glass ដែល​ចេញ​ដល់​ជំនាន់​ទី 6 សម្រាប់​ពាក់​កណ្ដាល​ឆ្នាំ 2018 នេះ តែ​មិន​ទាន់​មាន​ឃើញ​ប្រើ​នៅ​ឡើយ​ទេ​ ជំនាន់​នេះ​អាច​រង់ចាំ​ដល់​ចុង​ឆ្នាំ​ទើប​ឃើញ​ប្រើ ។

 កញ្ចក់​ការពារ​ឆ្កូត Gorilla Glass DX និង DX+ ជា​កញ្ចប់​សម្រាប់​ប្រើ​ជាមួយ​គ្រឿង​តូចៗ​ដូចជា នាឡិកា​ថ្លៃ​ជា​ដើម ។ មក​ដល់​ជំនាន់​នេះ Gorilla Glass DX និង DX+ បាន​អភិវឌ្ឍន៍​ផ្ទៃ​កញ្ចក់​របស់​ខ្លួន​ដែល​អាច​កាត់​បន្ថយ​ចំណាំង​ផ្លាត​បាន​ដល់ 75 % ដែល​ជួយ​ឲ្យ​អ្នក​ប្រើប្រាស់​មិន​ចាំបាច់​បើក​ពន្លឺ​អេក្រង់​ខ្លាំង​ពេក​ទេ​សម្រាប់​មើល ដូច្នេះ​វា​មាន​ប្រយោជន៍​ជួយ​សន្សំ​ថាមពល​ថ្ម​មួយ​កម្រិត​ទៀត​ដែរ ។ ទាំង​២​ម៉ូដែល​នេះ Gorilla Glass DX និង DX+ គឺ​សម្រាប់​ម៉ូដែល​ធម្មតា និង​ម៉ូដែល​ថ្លៃ អាស្រ័យ​ទៅ​តាម​លទ្ធភាព​នៃ​អ្នក​ទិញ​យក​ទៅ​បំពាក់​ជាមួយ​ឧបករណ៍​របស់​ក្រុមហ៊ុន​ពួក​គេ ៕
 [youtube src="zspbTCW_cCE"/]
_____________
ប្រភព corning.com

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក