Jul 12, 2018

សរុប​មក​ដល់​ថ្ងៃ​នេះ GoPro លក់​កូន​កាមេរ៉ា​បាន​ជាង 30 លាន​គ្រឿង​ហើយ !

ប៉ុន្មាន​ខែ​មុន​នេះ​ក្រុមហ៊ុន GoPro បាន​ជួយ​ព្យុះ​បច្ចេកទេស​ ដោយសារ drone (កូន​យន្ត​ហោះ​បញ្ជា) ដែល​ខ្លួន​ទើប​ផលិត​ចេញ​លក់​ជា​លើក​ដំបូង មាន​ដំណើរការ​មិន​ល្អ គាំងៗ ដែល​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ត្រូវ​ប្រមូល​ចូល​វិញ ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ខាត​បង់​ប្រាក់​អស់​ជា​ច្រើន​រយ​លាន រហូត​លេច​ឮ​ដំណឹង​ចចាមអារ៉ាម​ថា  GoPro ចង់​លក់​ក្រុមហ៊ុន​ចោល ។

តែ​នៅ​ពេល​ថ្មីៗ​នេះ GoPro បាន​ប្រកាស​ថា ខ្លួន​បាន​លក់​កូន​កាមេរ៉ា​វីដេអូ GoPro បាន​លើស​ពី 30 លាន​គ្រឿង​ហើយ  ដែល​សរុប​តាំង​ពី​ចេញ​លក់​ដំបូង​កាលពី 9 ឆ្នាំ​កន្លង​មក ជាប់​ជា​កាមារ៉ា​ដែល​លក់​ដាច់​បំផុត ។

ទោះបីជា​កាមេរ៉ា GoPro លក់​ដាច់​ខ្លាំង​ក៏​ដោយ​ក៏​ក្រុមហ៊ុន​ត្រូវ​ប្រឈម​នឹង​ការ​បង់​កម្មសិទ្ធិបញ្ញា​ទៅ​ឲ្យ​ក្រុមហ៊ុន Jabil ដែល​ជា​អ្នក​ស្រាវជ្រាវ Len កាមេរ៉ា ។ Jabil ក៏​ជា​អ្នក​ឯកទេស​ខាង​ដំណោះ​ស្រាយ​ផលិត​ផល​អេឡិចត្រូនិក និង​ក៏​ជា​អ្នក​ផ្គត់ផ្គង់​គ្រឿង​រឹង​ឲ្យ​ក្រុមហ៊ុន Apple ផង​ដែរ ។

GoPro កាន់តែ​ពិបាក​នៅ​ក្នុង​ទីផ្សារ​ព្រោះ​សព្វ​ថ្ងៃ​មាន​ក្រុមហ៊ុន​ល្បីៗ​ជា​ច្រើន​បាន​ងាក​មក​ផលិត កាមេរ៉ា​តូចៗ​ស្រដៀង​នឹង​ GoPro ថ្វីត្បិត​ថា​ពេល​នេះ​កាមេរ៉ា​ទាំងនោះ​មិន​ទាន់​បាន​ទទួល​ស្គាល់​ពី​អ្នក​ប្រើប្រាស់​ក៏​ពិត​មែន តែ​ថ្ងៃ​ណាមួយ GoPro នឹង​មាន​គូប្រជែង​កាន់តែ​ច្រើន​ឡើង​ៗ ។

សូម​មើល​អត្ថបទ ៖

- វីដេអូ​ប្រៀបធៀប GoPro Hero 5 និង GoPro Hero 6 ជា​ភាសា​ខ្មែរ​ដោយ រៀន​ថត
- ស្វែងយល់ពី​កាមេរ៉ា GoPro Hero 5 និង Settings សំខាន់ៗ



Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក