Jul 12, 2018

Google បញ្ចេញ​កម្មវិធី​ទំនាក់​ទំនង​ថ្មី Google Duo ដើម្បី​អោយ​អ្នក​អាច​អញ្ជើញ​មិត្តភក្តិ​របស់​អ្នក​ចូលរួម​លេង​ជាមួយ​បាន

តើ​អ្នក​ដឹង​ដែរឬ​ទេ​ថា​ Google កំពុង​អភិវឌ្ឍន៍​បណ្តេញ​ទំនាក់ទំនង​ខល​ជា​វីដេអូ​របស់​ខ្លួន​ថ្មី មួយ​ដែល​មាន​ឈ្មោះថា Google Duo ដែល​វា​ស្រដៀង​ទៅ​នឹង​កម្មវិធី Face time,Skype និង What App តែ​វា​សមញ្ញា​ជាង​កម្មវិធី​ទាំងនោះ។ហើយ​ចំពោះ​ការ​អញ្ជើញ​មិត្តភក្ដិ​របស់ អ្នក​អោយ​មកលេង​ក្នុង​កម្មវិធី​ថ្មី​នេះ Google នឹង​ផ្តល់​កម្មវិធី​ជា​រង្វាន់​សំរាប់​អ្នក​វិញ។

ក្នុង​កំលុងពេល​នេះ​យើង​មិនទាន់ ដឹង​លំអិត​ពី​កម្មវិធី​នេះ​នៅឡើយ ទេ​តែ​បើ តាម​អ្នកអង្កេត ការ​លើ​ប្រព័ន្ធ Android បាន​រក ឃើញ​កូដ​មួយ​ចំនួន​នៃ​អ្នក​សរសេរ​កម្មវិធី​នេះ​ដែល​កូដ​ទាំងនោះ​មាន ភ្ជាប់​ជាមួយ​ការ​អញ្ជើញ​ហៅ​មិត្តភ័ក្ដិ និង ការ​ទទួល​បាន​ថវិកា​​ត្រឡប់មកវិញ​​តាម​ដំណាក់កាល​​ដូច​ខាង ក្រោម​នេះ៖



ហើយ​លុយ​រង្វាន់​ដែល បាន​ត្រឡប់​មកវិញ​នេះ វា​ជា​កាត​សាច់​លុយ​ដែល​អ្នក​អាច យក​ទៅ ប្រើ​ប្រាស់​បាន​ក្នុង Play Store។ បើ​គិតៗទៅ​វា​ជា​វិធីសាស្ត្រ​ដ៏ ឆ្លាត​របស់ Google ដើម្បី​បង្កើន ចំនួន​អ្នក​ប្រើ​ប្រាស់​អោយ​បាន​ច្រើន និង​ឆាប់រហ័ស ណាមួយ Google ជា​មជ្ឈមណ្ឌល​ផ្ទុក​រាល់ កម្មវិធី​ស្រាប់​វា ពិតជា​ងាយស្រួល​ក្នុង ការ​ប្រកួតប្រជែង​ជាមួយ What App, Face time, Skype និង Messenger ជាដើម។ ដូច្នេះ​បើ អ្នក​ចង់ ដឹង​​ថា​កម្មវិធី Duo នេះ​វា​ដំណើរការ​និង​មាន​ភាព​ងាយស្រួល​ប៉ុណ្ណា អ្នក​អាច​ទាញ យក​វា​មក​ប្រើ​ប្រាស់​បាន​ពី ក្នុង PlayStore ទាំងអស់គ្នា។

______________________
ប្រភព: Android Authority

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក