Jul 24, 2018

Google នឹងបញ្ចេញកុំព្យូទ័រកូនកាត់ Pixel Book បន្ទាប់ពីវត្តមាន Pixel 3

ថ្មីៗ​នេះ​បន្ទាប់​ពី​ការ​បែក​ធ្លាយ​ថា​Google នឹង​ប្រកាស​ចេញ​នូវ Smart Watch របស់​ខ្លួន​ដំណាល​គ្នា ជា​មួយ Google Pixel 3 ដែល​រំពឹង​ថា​នឹង​លេច​ចេញ​វត្តមាន​នៅ ខែ​តុលា​ខាង​មុខ​នេះ ស្រាប់​តែ​ឥឡូវ​មាន​ព័ត​មាន​ច្បាស់​ការ​មួយ​​​ទម្លាយ​ថា Google នឹង​បញ្ចេញ​កុំព្យូទ័រ​កូនកាត់​របស់ខ្លួន​មួយ​ម៉ូដែល​ទៀត​គឺ Pixel Book ដែល​បែក​ធ្លាយ​ពី គណនី​​​របស់​លោក Evan Blass ដែល​វា​មាន​រូប​រាង​ស្តើង និង​សល់​គែម​តិច​តួច។


ទោះ​ជា​យ៉ាង​ណា​ក៏ដោយ Pixel Book ថ្មី នេះ​នឹង​ប្រើប្រាស់​ប្រព័ន្ធ​ដំណើរការ Chrom OS ដែលវា​បំពាក់​ដោយ​ឈីប ARM របស់ Qualcomm ជាមួយ​នឹង​ជំនួយ​ការ​សំ​លេង Google Assistant ផង​ដែរ។ បើ​តាម​ធម្មតា ទូរស័ព្ទ Pixel 3 គឺ ប្រកាស​ចេញ​ក្នុង​អាទិត្យ​ទី​មួយ​នៃ ខែតុលា ដូច្នេះ Pixel Book ក៏​វា​ត្រូវ​ប្រកាស​ចេញ​អន្តរ​បន្ទាប់​ផង​ដែរ។

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក