Jul 26, 2018

ក្រុមហ៊ុន Google បាន​ធ្វើការរចនា​ថ្មី​នៃ​​ផ្ទៃ​បញ្ជា Material Design ដែល​មាន​ចលនា​រស់រវើក​ជាង​មុន

ថ្មីៗ​នេះ​ Google  បាន​នឹង​កំពុង​ធ្វើការ​លើ​ការ​រចនា​​ផ្ទៃ​បញ្ជា Material Design បែប​ថ្មី​ដែល​មាន​រចនា​ល្អ​ជាង​មុន សម្រាប់​ត្រៀម​នឹង​ Android P សម្រាប់​ឆ្នាំ 2019 ដែល​ជា​ជំនាន់​បន្ទាប់​ពី Android O ។ ការ​ផ្លាស់ប្ដូរ​នេះ​ យើង​អាច​ឃើញ​មាន​នៅ​លើ​កម្មវិធី​ពេញ​និយម​របស់ Google មួយ​ចំនួន​ដូចជា Gmail កម្មវិធី​បើក​មើល​អ៊ីមែល , Chrome កម្មវិធី​បើក​មើល​អ៊ីនធឺណិត , Google Maps កម្មវិធី​បើក​មើល​ផែនទី ដែល​ជា​កម្មវិធី​ចាំបាច់​​ត្រូវ​ធ្វើការ​កែប្រែ​មុន​គេ ។
[youtube src="WQeSxVbGXYQ"/]

ការ​ផ្លាស់ប្ដូរ​នេះ​ត្រូវ​បាន Google បង្កើត​ជា​វីដេអូ​មួយ​ ដើម្បី​ងាយស្រួល​ដល់​អ្នក​ប្រើប្រាស់​សេវាកម្ម​របស់​ខ្លួន ងាយស្រួល​យល់ ។ អ្វី​ដែល​យើង​កត់សម្គាល់​នៅ​ក្នុង​វីដេអូ​គឺ Google បាន​បង្កើត​ពុម្ព​អក្សរ​ថ្មី​ដែល​ដាក់​ឈ្មោះ​ថា Google Sans ដែល​ជា​ពុម្ព​អក្សរ​ថ្មី​យក​មក​ជំនួស​ពុម្ព​អក្សរ​ដែល​ប្រើ​កន្លង​មក​ដូចជា Open Sans និង Roboto ។ សម្រាប់​ពណ៌​មួយ​ចំនួន​ត្រូវ​បាន​ប្ដូរ​ឲ្យ​ស៊ី​គ្នា​នឹង​ប្រភេទ​អេក្រង់ OLED ឬ Super AMOLED ដែល​មាន​ពណ៌​ដិត​ខ្លាំង ខុស​ពី​អេក្រង់​ធម្មតា ដែល​មាន​ពណ៌​ស្រអាប់ៗ​ធម្មតា ។

សម្រាប់​ព័ត៌មាន​អំពី​ការផ្លាស់ប្ដូរ UI ផ្ទៃ​បញ្ជា​របស់​ប្រព័ន្ធ​ដំណើរការ​ផ្សេងៗ KHGadgets នឹង​ព្យាយាម​លើក​យក​មក​ផ្សាយ​ជូន​ឲ្យ​បាន​ទាន់​ពេល​វេលា សូម​អរគុណ​ដែល​បាន​ចូល​មើល​គេហទំព័រ​មួយ​នេះ ៕


____________
ប្រភព Google

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក