Jul 27, 2018

សេវាកម្ម​ផ្ទុក​ឯកសារ​ក្នុង​អ៊ីនធឺណិត Google Drive នៅ​ពេល​នេះ​មាន​អ្នក​ប្រើ​ដល់ ១ ពាន់​លាន់​នាក់​ហើយ

រំលឹក​ដល់​ជំនាន់​ប្រទេស​កម្ពុជា​យើង​ទើប​មាន​អ៊ីនធឺណិត​ប្រើ​តិច​តួច​នៅ​ឡើង​នោះ អ្នក​ដែល​ឲ្យ​ផ្ទុក​ឯកសារ​បាន​ច្រើន​ជាង​គេ​កាលនោះ​គឺ​ Yahoo បន្ទាប់​មក Google Gmail ។ ហើយ​ក៏​ចាប់​ផ្ដើម​កកើត​សេវាកម្ម​ផ្ទុក​ឯកសារ​ក្នុង​អ៊ីនធឺណិត​ ដែល​​សេវាកម្ម​ទាំងនោះ​បោក​អ្ន​ក​ប្រើប្រាស់​ដោយ​សន្យា​ថា​ឲ្យ​អាច​ដាក់​ឯកសារ​បាន​រាប់​សិប GB តែ​ដាក់​មិន​ទាន់​បាន​ប៉ុន្មាន​ខែ​ផង​ក៏​រក​លេស​លុប​ឯកសារ​ចោល​អស់​ទៅវិញ  😅😂🤩 ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​រលាយ​រលត់ ឈឺ​ចិត្ត​មិន​ស្ទើរ​ទេ ។

ចូល​មក​ដល់​ព័ត៌មាន​យើង​វិញ ឥឡូវ​នេះ Google ទើប​ប្រកាស​ថា​ សេវា Google Drive របស់​ខ្លួន​មាន​អ្នក​​ប្រើ​កើន​ដល់​មួយ​ពាន់​លាន់​គណនី​ហើយ ។ បើ​យើង​យក​ចំនួន 1,000,000,000 ទៅ​គុណ​នឹង ​15GB នោះ Goole ត្រូវ​ការ​ទំហំ​ផ្ទុក​ដ៏​ធំ​មួយ នេះ​មិន​គិត​ដល់​អ្នក​ប្រើ​ដែល​ទិញ​ទំហំ​ផ្ទុក​ពី​ Google រាប់​សិប ​TB ទាំង​នោះ​ទេ ។

នៅ​រាល់​ពេល​ដែល​លោកអ្នក​បង្កើត​គណនី Gmail ឬ Google នោះ លោកអ្នក​នឹង​ទទួល​បាន​ទំហំ​ផ្ទុក​ឯកសារ​សរុប​ក្នុង​ទំហំ​ 15GB ដែល​ទំហំ​នេះ​គិត​រួម​គ្នា​ជាមួយ​សេវាកម្ម​ផ្សេងៗ​របស់​ Google មាន​ដូចជា Gmail, Chrome, Maps, YouTube, Android, និង Play Store ។ ទំហំ​ប៉ុណ្ណេះ​ ត្បិត​ថា​មិន​ធំ តែ​ជា​ទំហំ​កក់ក្ដៅ​មួយ​ដែល​លោកអ្នក​អាច​ស្ដុក​ទុក​ឯកសារ​សំខាន់​របស់​លោកអ្នក​បាន​ជា​រៀង​រហូត មិន​លុប​របស់​លោកអ្នក​វិញ​ឡើយ ត្រង់​នេះ​ហើយ​ទើប​មាន​អ្នក​បាក់​ប្រើ​ច្រើន ។

មាន​សេវាកម្ម​ស្ដុក​ឯកសារ​ដទៃ​ទៀត​ខំ​ប្រឹង​ទាក់ទាញ​អ្នក​ប្រើ​ដោយ​តាម​រយៈ ការ​ឲ្យ​ទំហំ​ផ្ទុក​ច្រើន GB តែ​វា​មិន​មាន​សុវត្ថិភាព​ដូច ​​Google នោះ​ទេ ។ ហើយ​ណាមួយ Google មិន​ទាន់​បែកធ្លាយ​ឯកសារ​របស់​អ្នក​ប្រើ​ដល់​ដៃ​ជន​ទី​៣​នៅ​ឡើយ ដែល​នេះ​គឺ​ជា​ភាព​ចាំបាច់​មួយ​សម្រាប់​ការ​​ស្ដុក​ឯកសារ​ក្នុង​អ៊ីនធឺណិត ។ តែ​លោកអ្នក​ត្រូវ​ចងចាំ​ថា រាល់​ឯកសារ​ដែល​បង្ហោះ​ចូល​ក្នុង​អ៊ីនធឺណិត គត់​តែ​មាន​ថ្ងៃ​ណាមួយ​ មាន​គេ​លួច​យក​ទៅ​ប្រើប្រាស់ គ្រាន់​តែ​យូរ​ឬ​ឆាប់​អាស្រ័យ​លើ​លេខ​សំងាត់​ដែល​បាន​ដាក់ និង សុវត្ថិភាព OS របស់​កុំព្យូទ័រ​ដែល​អ្នក​កំពុង​ប្រើ ៕
_______________
ប្រភព Google

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក