Jul 20, 2018

ក្រុមហ៊ុន Google ប្រឈម​នឹង​ការ​ផាកពិន័យ 4.3 ពាន់​លាន់​ដុល្លារ រឿង​ភ្ជាប់​កម្មវិធី​មក​ស្រាប់​ក្នុង​ទូរស័ព្ទ

ក្រុមហ៊ុន Google មិន​ពេញ​ចិត្ត​ជា​ខ្លាំង​ចំពោះ​សហភាព​អឺរ៉ុប ​ដែល​សម្រេច​ចង់​ពិន័យ​ដោយសារ​ ក្រុមហ៊ុន​ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ​កាលីហ្វ័នីញ៉ា​មួយ​នេះ ត្រូវ​បាន​គេ​រក​ឃើញ​ថា មាន​កំហុស​ទាក់ទង​នឹង​ការ​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ​ទូរស័ព្ទ​ចល័ត Android របស់​ខ្លួន​ដើម្បី​​ធ្វើ​ឲ្យ​កម្មវិធី​ស្វែងរក Google ត្រូវ​បាន​គេ​ប្រើប្រាស់​ច្រើន ។
សេចក្ដី​សម្រេច​របស់​សហភាព​អឺរ៉ុប​ទុក​ពេល​ឲ្យ​ក្រុមហ៊ុន Google រយៈពេល 90 ថ្ងៃ ដើម្បី​ផ្លាស់ប្ដូរ​ការអនុវត្ត​របស់​ខ្លួន​ដោយ​ត្រូវ​ឲ្យ​ដល់​មុខងារ Google ស្វែងរក ឬ​ក៏​ត្រូវ​ប្រឈម​មុខ​នឹង​ការ​​ដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​​បន្ថែម​របស់រហូត​ដល់ 5% នៃ​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ​របស់​ខ្លួន ។ ក្នុង​ករណី Google ធ្វើ​តាម​ការ​ទាមទារ​របស់ សហភាព​អឺរ៉ុប ក៏​ដោយ ក៏​ការ​ផាកពិន័យ​ជា​លើក​ដំបូង​នៅ​តែ​ជា​រឿង​ធំ​ដែល​បាន​ដាក់​លើ ក្រុមហ៊ុន​ស្វែងរក​ក្នុង​អ៊ីនធឺណិត​ដ៏​ធំ​ជាង​គេ​មួយ​នេះ ។

នេះ​មិន​មែន​ជា​លើក​ទី១​ទេ​ដែល Google ប្រឈម​មុខ​នឹង​បញ្ហា​ជាមួយ​នឹង​សហភាព​អឺរ៉ុប ។ កាលពី​មុន EU បាន​ចោទ​ប្រកាន់​ក្រុមហ៊ុន Google ពី​ចេតនា​ដាក់​ការ​ស្វែងរក​ជា​លំនាំ​ដើម​ក្នុង​កម្មវិធី Google Chrome ដែល​មិន​តម្រូវ​ឲ្យ​ទាញ​យក​ពី​កម្មវិធី​ក្នុង​ហាង​ទំនិញ ។ ជា​ទូទៅ Android គឺ​មាន​កម្មវិធី Browser ផ្ទាល់​ខ្លួន​មួយ ហើយ​ជាទូទៅ​មួយ​ទៀត​យើង​តែងតែ​ឃើញ​កម្មវិធី Google Chrome មាន​រួច​ជា​ស្រេច​ក្នុង​ទូរស័ព្ទ​របស់​លោក​អ្នក កត្តា​នេះ​ជា​ការ​ដើរ​ខ្សែ​លើ​សម្រាប់​ដៃ​គូ​ប្រកួតប្រជែង​នានា ។

សរុប​សេចក្ដី​ពី​រឿង​នេះ គឺ​ត្រូវ​តម្រូវ​ឲ្យ Google ​មិន​ត្រូវ​សូកប៉ាន់ ឲ្យ​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​នានា​ត្រូវ​តែ​ដាក់​មុខងារ​ស្វែងរក​របស់ Google មក​ជាមួយ​ស្រាប់​នោះ​ទេ គឺ​ត្រូវ​ផ្ដល់​ជម្រើស​ឲ្យ​ក្រុមហ៊ុន​ដទៃ​អាច​ដាក់​មុខងារ​ស្វែងរក​​របស់​ក្រុមហ៊ុន​ផ្សេងៗ​តាម​ចិត្ត​ដែល​គេ​គិត​ថា ល្អ​សម្រាប់​ផលិតផល​របស់​គេ ឧទាហរណ៍ ក្រុមហ៊ុន​ទូរស័ព្ទ​ចិន គេ​ចង់​ដាក់​មុខងារ​ស្វែងរក​របស់​ចិន​គ្នា​គេ ទូរស័ព្ទ​ឥណ្ឌា​គេ​ចង់​ដាក់​មុខងារ​ស្វែងរក​របស់​ឥណ្ឌា​គ្នា​គេ ដែល​អាច​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ស្វែងរក​នានា អាច​​មាន​ភាព​រីកចម្រើន​បាន បើ​សព្វ​ថ្ងៃ​នេះ អ្វី​គ្រប់​យ៉ាង​គឺ​ Google ទាំងអស់ ។


Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក