Jul 19, 2018

នាឡិកា Gear S4 ដែល​ហៅថា​នឹង​បង្ហាញ​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​ដាក់​បង្ហាញ Galaxy Note9

កម្មវិធី​រៀបចំ​ដាក់​បង្ហាញ​ជា​ផ្លូវ​ការ​នៃ​កំពូល​ទូរស័ព្ទ Galaxy Note9 ជិត​មក​ដល់​ហើយ ហើយ​ក្នុង​ព្រឹត្តិការណ៍​នោះ​ក៏​មាន​ដាក់​បង្ហាញ​គ្រឿង​អេឡិចត្រូនិក​ផ្សេងៗ​ផង​ដែរ​ តួយ៉ាង​ដូចជា នាឡិកា Gear S4 នេះ​ជា​ដើម ដែល​នឹង​បង្ហាញ​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​ជាមួយ​គ្នា​ផង​ដែរ ។
នាឡិកា Gear S4 នេះ​ដំណើរការ​ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិការ Tizen OS ដែល​ជា​ប្រព័ន្ធ​ប្រតិបត្តិការ​ដែល​បង្កើត​ឡើង​ដោយ Samsung ផ្ទាល់ តែ​មិន​អាច​ទទួល​បាន​ប្រជាប្រិយភាព​ទេ ដោយសារ​ប្រកួត​មិន​ឈ្នះ Android ទើប​ហេតុ​នេះ​ហើយ ​ប្រព័ន្ធ​ប្រតិបត្តិការ Tizen OS នៅ​ត្រឹម​ក្នុង​នាឡិកា Gear S4 និង​ប្រព័ន្ធ​បញ្ជា​រថយន្ត​មួយ​ចំនួន​តែ​ប៉ុណ្ណោះ ។

ទស្សនៈ KHGadgets ៖ ឃើញ​ថា​ការ​ប៉ុនប៉ង​បង្កើត​ប្រព័ន្ធ​ប្រតិបត្តិការ​ដោយ​ខ្លួនឯង​ មិន​ទទួល​បាន​ជោគជ័យ​នោះ​ទេ ឧទាហរណ៍ Nokia ដែល​ចង់​បង្កើត ប្រព័ន្ធ​ប្រតិបត្តិការ ដាក់​លើ​ទូរស័ព្ទ​របស់​ខ្លួន មិន​បាន​ទទួល​ជោគជ័យ​ហើយ បែរជា​រលាយ​ក្រុមហ៊ុន ខាត​លុយ​អស់​រាប់​ពាន់​លាន​ដុល្លារ ដោយ​សារ​មិន​រឹង​ចចេស មិន​ផ្លាស់ប្ដូរ​មក​ប្រើ Android រហូត​ខាត​បះ​ដៃ​បះ​ជើង​លក់​ក្រុមហ៊ុន​ទៅ​ឲ្យ​ចិន ។

ទើប​អ្នក​ដឹកនាំ Nokia ជំនាន់​ថ្មី​បាន​ដាក់​ឲ្យ Android ដំណើរការ​លើ​ទូរស័ព្ទ​របស់​ខ្លួន ឥឡូវ​នេះ Nokia ទើប​ងើប​ឡើង​វិញ​បន្តិច​ម្ដងៗ​ហើយ តែ​សម្រាប់​ទីផ្សារ​ដែល​ចង្អៀត​ដោយ​ពពួក​ទូរស័ព្ទ​ចិន​ផ្សេងៗ បាន​ធ្វើ​ឲ្យ​ Nokia ពិបាក​នឹង​ចូល​ប្រយុទ្ធ​ដែរ ហើម​សម្រាប់​ទីផ្សារ​នៅ​ស្រុក​ខ្មែរ Nokia មិន​បាន​ធ្វើ​អ្វី​ជា​ធំដំ​នោះ​ទេ នេះ​ក៏​ជា​កត្តា​មួយ​ធ្វើ​ឲ្យ Nokia មិន​សូវ​ទទួល​បាន​ប្រជាប្រិយភាព​ទេ​នៅ​កម្ពុជា បើ​កាលណា​យុទ្ធនាការ​លក់​មិន​សូវ​គគ្រឹកគគ្រេង ៕
_____________
ប្រភព GSMArena

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក