Jul 20, 2018

រូបភាព​ដំបូង​នៃ​ថេប្លេត Galaxy Tab A 8.0 (2018) ដែល​មាន​កញ្ចក់​អេក្រង់​កោង

ក្រុមហ៊ុន ​Samsung ដែល​ត្រៀម​ដាក់​បង្ហាញ​នូវ​ថេប្លេត​ចេញ​ថ្មី​​ជា​ច្រើន​ដូចជា  Galaxy Tab S4 , Galaxy Tab A 10.1 (2018) សម្រាប់​ទីផ្សារ​ឆ្នាំ 2018 នេះ ដែល​​តម្លៃ​សមរម្យ​ផង​ និង​កម្រិត​ខ្ពស់​ផង​ដើម្បី​បំពេញ​តម្រូវការ​​អតិថិជន​របស់​ខ្លួន ។
សម្រាប់​ម៉ូដែល Galaxy Tab A 8.0 (2018) ដែល​ត្រៀម​ចេញ​នា​ពេល​ខាង​មុន​នេះ គឺ​មាន​ពាក្យ​ចចាមអារ៉ាម​បាន​លើក​ឡើង​ថា ថេប្លេត​មួយ​នេះ​គឺ​គ្មាន​ប៊ូតុង​ចុច​ខាង​មុន​នោះ​ទេ !!! និង​មាន​គែម​ស្ដើង​ជាង​មុន ហើយ​កោង​ថែម​ទៀត ។

ឥឡូវ​នេះ KHGadgets បាន​ទទួល​រូបភាព Render  (រូបភាព​ផលិត​ដោយ​​កុំព្យូទ័រ) ដែល​ចេញ​ពី​ប្រភព​ផ្លូវ​ការ​បង្ហាញ​ថា Galaxy Tab A 8.0 (2018) មាន​កញ្ចក់​កោង​នៅ​ផ្នែក​​ខាង​មុខ និង​ខាង​ក្រោយ​នៃ​តួ​ខ្លួន​ពិត​មែន ។ ហើយ​បើ​តាម​រូបភាព​យើង​មិន​ឃើញ​មាន​ប៊ូតុង Bixby ដែល​ជា​ជំនួយ​ការ​សំឡេង​ដែល​បង្កើត​ឡើង​ដោយ Samsung ផ្ទាល់​នោះ​ទេ ។

តាម​ការ​គ្រោង​ទុក Galaxy Tab A 8.0 (2018) នឹង​ដាក់​បង្ហាញ​ព្រម​គ្នា​ក្នុង​ព្រឹត្តិការណ៍ Unpacked event ដែល​មាន​តួអង្គ​សំខាន់​នោះ​គឺ Galaxy Note9 ក្នុង​ថ្ងៃ​សៅរ៍ ទី 9 ខែ​សីហា ខាង​មុខ​នេះ ។ ដូច្នេះ​យើង​បន្ត​តាម​ដាន​ជាមួយ KHGadgets ទៀត​ដើម្បី​ទទួល​បាន​ព័ត៌មាន​ឆាប់​រហ័ស និង​ជឿ​ទុក​ចិត្ត ៕
ប្រៀបធៀប Galaxy Tab A 8.0 (2018) និង Tab A 8.0 (2017)
______________
ប្រភព nieuwemobiel

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក