Jul 17, 2018

Galaxy S10 របស់​ក្រុមហ៊ុន Samsung អាច​នឹង​មានអេក្រង់ 3 ទំហំ​ ជាមួយ​នឹង​មុខងារ​ស្កេន​ម្រាម​ដៃ​លើ​អេក្រង់

នៅ​សល់​តែ​ប៉ុន្មាន​សប្ដាហ៍​ទៀត ដែល​ក្រុមហ៊ុន Samsung ត្រូវ​ដល់​ពេល​ដាក់​បង្ហាញ​ទូរស័ព្ទ Galaxy Note9 ដែល​ជា​ទូរស័ព្ទ​លំដាប់​ថ្លៃ​បំផុត​របស់ Samsung ។ ប៉ុន្តែ​យើង​ងាក​មក​ចាប់​អារម្មណ៍​លើក​ដំណឹង​របស់​ទូរស័ព្ទ​ Galaxy S10 វិញ​ម្ដង ដោយ​យោង​តាម​អ្នក​វិភាគ​​បច្ចេកវិទ្យា​ល្បី​មួយ​រូប​គឺ​លោក Ming-Chi Kuo បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា គាត់​ជឿជាក់​ថា S10 នឹង​មាន​ទំហំ 3 ខុសៗគ្នា​គឺ អេក្រង់ 5.8 អ៊ីញ , 6.1 អ៊ីញ និង 6.4 អ៊ីញ ។ ដែល​ទំហំ​អេក្រង់​ទាំង 3 របស់ S10 មាន​ទំហំ​ស្ទើរ​តែ​ដូច​គ្នា​នឹង​ទំហំ​ iPhone ទាំង 3 ដែល​ត្រៀម​ចេញ​នា​ពេល​ខាង​មុខ​នេះ​ដែរ ។
លោក Ming-Chi Kuo បន្ត​និយាយ​ថា ម៉ូដែល Galaxy S10 2 ម៉ូដែល​នឹង​មាន​មុខងារ​ស្កេន​ម្រាម​ដៃ​លើ​អេក្រង់ ដូច​ទូរស័ព្ទ Vivo NES ដែរ  ហើយ​ចំពោះ​ម៉ូដែល​អេក្រង់​តូច មាន​ត្រឹម​ការ​ស្កេន​ម្រាម​ដៃ​នៅ​ផ្នែក​ខាង​ក្រោយ​ខ្នង​តែ​ប៉ុណ្ណោះ ព្រោះ​វា​ជា​ម៉ូដែល​តម្លៃ​ក្រោម​នេះ ក្នុង​ចំណោម​​ S10 3  ស៊េរី​នេះ ។

បើ​យើង​ទោ​មើល​ Galaxy S9 ដែល​មាន​អេក្រង់​ទំហំ 5.8 អ៊ីញ និង 6.2 អ៊ីញ​ ឃើញ​ថា​មាន​លក្ខណៈ​ខុស​គ្នា​តែ​បន្តិច​បន្តួច​តែ​ប៉ុណ្ណោះ ។ តែ​សម្រាប់ S10 នា​ពេល​ខាង​មុខ​ Samsung នឹង​ធ្វើ​វា​ឲ្យ​ខុស​គ្នា​ខ្លាំង ដើម្បី​សម្រួល​ដល់​អ្នក​ដែល​មិន​សូវ​ចង់​បាន​បច្ចេកវិទ្យា​ខ្ពស់​ពេក អាច​ឡើង​ទៅ​ទិញ S10 ដែល​មិន​មាន​បង្កប់​មុខងារ​ស្កេន​ម្រាមដៃ​លើ​អេក្រង់ ។
លោក Kuo ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ច្បាស់​ថា​ជា​អ្នក​វិភាគ​លើ​ផលិតផល Apple ដែល​បម្រុង​នឹង​ចេញ​លក់​បាន​ចំៗ ដោយ​ប្រើ​ប្រភព​យោង​ពី​រោងចក្រ​ ដែល​ទទួល​ផលិត​គ្រឿង​ផ្គុំ​​នានា​ឲ្យ Apple ។ មិនមែន​តែ​លោក Kuo ទេ​ដែល​វិភាគ​ថា Samsung ចង់​បំពាក់​មុខងារ​ស្កេន​ម្រាមដៃ​លើ​អេក្រង់​ផ្ទាល់​នោះ បើ​យោង​តាម​របាយការណ៍​មុនៗ​មក ក៏​បាន​និយាយ​ផង​ដែរ​ថា Samsung ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​បន្ថែម​ឧបករណ៍​ចាប់​សញ្ញា​ស្នាម​ម្រាមដៃ ក្នុង​ផលិត​ផល​ណាមួយ​នា​ពេល​ខាង​មុន​នេះ ។

សំនួរ​ដែល​គេ​ចោទ​សួរ​ថា តើ Samsung ​ចង់​ផ្ដោត​លើ​ការ​ស្កេន​ទម្រង់​មុខ ប្រស្រី​ភ្នែក ឬ​ការ​ស្កេន​ម្រាម​ដៃ​លើក​អេក្រង់ ? តើ​ការ​បំពាក់​មុខងារ​ស្កេន​ម្រាម​ដៃ​លើ​អេក្រង់ អាច​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​ងាក​ចេញ​ពី​មុខងារ​ស្កេន​ទម្រង់​មុខ​ដែរ​ឬ​ទេ ?
ពាក្យ​ចចាមអារ៉ាម​មួយ​ទៀត​បាន​ពន្លើស​ថា Galaxy S10 នឹង​មាន​កាមេរ៉ា 5 គ្រាប់ ដើម្បី​តាម​ឲ្យ​ទាន់ Huawei P20 Pro ដែល​មាន​កាមេរ៉ា​ខាង​ក្រោយ 3 គ្រាប់​ឯកទេស​ Zoom ដែល​មិន​ទាន់​មាន​អ្នក​ផ្ដួល​បាន ។

KHGadgets នឹង​តាមដាន​បន្ត​ទៀត​អំពី​ដំណឹង​របស់ Galaxy S10 ដើម្បី​ឲ្យ​ប្រិយមិត្ត​ទទួល​បាន​ព័ត៌មាន​ឆាប់​ជាង​គេ ។ ដូច្នេះ​សូម​ជួយ Like និង Share ផង​បាទ សូម​អរគុណ ៕
____________
ប្រភព theverge


Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក