Jul 23, 2018

តោះ​ទៅ​មើល Galaxy Note9 ពណ៌​ផ្កាឈូក​ ស្អាត​ខ្លាំង​សម្រាប់​នារីៗ

ទូរស័ព្ទ Galaxy Note9 នឹង​ត្រូវ​ដាក់​​បង្ហាញ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី 9 ខែ​សីហា នា​ពេល​ខាង​មុន​នេះ ហើយ​សម្រាប់​ព័ត៌មាន​ដែល​បែក​ធ្លាយ​ពី​ទូរស័ព្ទ​មួយ​គ្រឿង​នេះ មិន​ដឹង​ជា​ចេតនា ឬ​ចៃដន្យ​នោះ​ទេ ។ ព្រោះ​យើង​សឹង​តែ​ឮ​ពី Galaxy Note9 ស្ទើរ​រាល់​តែ​ថ្ងៃ មាន​ពេល​ខ្លះ KHGadgets មិន​ចង់​និយាយ​ច្រើន​ពី​វា​ពេក​នោះ​ទេ តែ​កុំ​ឲ្យ​ប្រិយមិត្ត​អផ្សុក​ ឥឡូវ​នេះ​មក​ជួយ​ជាមួយ​ព័ត៌មាន​​បែកធ្លាយ​ពី​ពណ៌​ផ្កាឈូក​ដ៏​ស្រស់​ស្អាត សាក​សម​សម្រាប់​សុភាព​នារីៗ​​មែន​ទែន ។

ពណ៌​ផ្កាឈូក​នេះ​មាន​ឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា Lilac Purple ដែល​យើង​មិន​ទាន់​ដឹង​ថា​ប៊ិក​របស់​វា​មាន​ពណ៌​អ្វី​នោះ​ទេ ។ កន្លង​មក​យើង​ធ្លាប់​ឃើញ​ Galaxy Note9 ពណ៌​ខៀវ​និង​ប៊ិក S Pen ពណ៌​លឿង ដែល​ទាក់​ភ្នែក​ខ្លាំង​ណាស់ ដូច្នេះ​តើ​ពណ៌ Lilac Purple នេះ​នឹង​មាន​ប៊ិក S Pen ពណ៌​អ្វី​ដែរ​ទៅ!!! ។

 ពណ៌​ទូរស័ព្ទ​អេក្រង់​ធំ​មាន​ប៊ិក Galaxy Note9 សុទ្ធ​តែ​ជា​រូបភាព​សម្រាប់​សព្វផ្សាយ មិន​ទាន់​ត្រូវ​បាន​គេ​ថត​ផ្ទាល់​ ឲ្យ​ដឹង​ថា​ពណ៌​របស់​វា​មាន​លក្ខណៈ​ដូចម្ដេច​នៅ​ឡើយ​ទេ មាន​តែ​រង់ចាំ​តាមដាន​ទាំងអស់​គ្នា ថា​ឆ្នាំ​នេះ Galaxy Note9 មាន​ពណ៌​ចំនួន​ប៉ុន្មាន ? ហើយ​ពណ៌​ដែល​គេ​និយម គឺ​ពណ៌​ក្រហម​នោះ​អាច​មាន​ជាមួយ Galaxy Note9 ដែរ​ឬ​យ៉ាង ? ៕
__________________
ប្រភព nieuwemobiel.nl

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក