Jul 18, 2018

តោះ​មក​មើល​រូបភាព Galaxy Note9 ដែល​មាន​ប៊ិក​ពណ៌​លឿង បន្ថែម​ទៀត​មុន​ថ្ងៃ​ដាក់​បង្ហាញ​ជា​ផ្លូវការ


ប្រិយមិត្ត​ដែល​បាន​ចូល​មើល​គេហទំព័រ KHGadgets មុន​នោះ​ប្រហែល​ជា​បាន​ឃើញ​រូបរាង​របស់​ទូរស័ព្ទ v ដែល​វា​មាន​ពណ៌​ខៀវ អម​មក​ជាមួយ S Pen ពណ៌​លឿង​ទៅ​វិញ តែ​មើល​ឃើញ​តែ​មួយ​ជ្រុង​តូច​ប៉ុណ្ណោះ ។ លើក​នេះ​យើង​បាន​ឃើញ​ Galaxy Note9 ពេញ​មួយ​ជំហរ ​ដែល​ពី​ខាង​ក្រៅ​​ ស្រដៀង​នឹង​ Galaxy Note8 កាលពី​ឆ្នាំ​ទៅ​ដែរ ។

Samsung ដាក់​ប៊ិក S Pen ឲ្យ​មាន​ពណ៌​លឿង​អញ្ចឹង​វា​មិន​មែន​ជា​រឿង​អាក្រក់​ទេ ត្បិត​អី ពេល​យើង​សក​ប៊ិក​ចូល​ក្នុង​ទូរស័ព្ទ ពណ៌​លឿង​នឹង​ត្រូវ​បាន​បិទ​ជិត​ដោយ​ពណ៌​ខៀវ​វិញ នៅ​ពេញ​ទាញ​ប៊ិក​យក​មក​ប្រើ នោះ​យើង​នឹង​ចាប់​អារម្មណ៍​ជាមួយ​ពណ៌លឿង ដែល​ងាយស្រួល​ស្រួល​ដល់​ផ្នែក​លោកអ្នក ឆាប់​សម្លឹង​ឃើញ វា​អាច​កាត់​បន្ថយ​ការ​បាត់​ប៊ិក​បាន​ផង​ដែរ ។

លក្ខណៈ​សម្បត្តិ​របស់ Samsung Galaxy Note9 ប្រហែល​មិន​មាន​អ្វី​កែប្រែ​ខ្លាំង​ទេ ក្រៅ​តែ​ពី​ល្បឿន​លឿន​ជាង​មុន ថ្ម​ធំ​ជាង​មុន និង​កាមេរ៉ា​​ខាង​ក្រោយ 2 គ្រាប់ ។ អ្នកគាំទ្រ Samsung គេ​សង្ឃឹម​ថា ឆ្នាំ​ក្រោយ​វា​នឹង​មាន​កាមេរ៉ា​ក្រោយ 3 គ្រាប់ ដើម្បី​អាច​ឆក់​ចិត្ត​អ្នក​ស្រឡាញ់​ទូរស័ព្ទ​កាមេរ៉ា​បាន ព្រោះ​នៅ​លើ​ទី​ផ្សារ​សព្វ​ថ្ងៃ មាន Huawei P20 Pro ដែល​មាន​កាមេរ៉ា 3 គ្រាប់​នៅ​ផ្នែក​ខាង​ខ្នង ហើយ​ទទួល​ពិន្ទុ​លើស​គេ​សព្វថ្ងៃ​នេះ ៕
____________
ប្រភព Phonearena

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក