Jul 24, 2018

Galaxy Note9 ពិតជា​មាន​ថ្ម​ទំហំ 4000mAh មែន បើ​តាម​ការ​បញ្ជាក់​ដោយ​ទីភ្នាក់ងារ​ទូរគមនាគមន៍​ជាតិ​ប្រេស៊ីល

ឯកសារ​បញ្ជាក់​វិញ្ញាបនបត្រ​មួយ​ នៃ​ទីភ្នាក់ងារ​ទូរគមនាគមន៍​ជាតិ​ប្រេស៊ីល បាន​បញ្ជាក់​ថា​ទូរស័ព្ទ​អេក្រង់​ធំ​ហើយ​មាន​ប៊ិក​គឺ Samsung Galaxy Note9 និង​មាន​ទំហំ​ថ្ម​ធំ​ដល់ 4000mAh ដែល​ទំហំ​នេះ គឺ​​ធំ​មិន​ធ្លាប់​មាន​ក្នុង​ស៊េរី​ទូរស័ព្ទ Galaxy Note មួយ​នេះ​ពី​មុន​មក​ទេ ។ ដំណឹង​នេះ​អាច​ធ្វើ​ឲ្យ​អ្នក​កំពុង​ប្រើ Galaxy Note8 មាន​មូលហេតុ​ប្តូរ​ស៊េរី​បាន​ហើយ ! ។

ទម្រាំ​មាន​ព័ត៌មាន​ច្បាស់​ការណ៍​ប៉ុណ្ណោះ​ យើង​ធ្លាប់​បាន​ចុះ​ផ្សាយ​ពី​ព័ត៌មាន​ចចាមអារ៉ាម​ រាប់​សិប​ដង​នៃ​សមត្ថភាព​ដទៃៗ​​ទៀតនៃ Galaxy Note9 ​ដូចជា ប៊ិក​ស៊េរី​ថ្មី​ S Pen មាន​ប៊ូតុង​ចាក់​វីដេអូ ជាដើម ។ បើ​ធ្វើការ​ប្រៀបធៀប​ជាមួយ​អេក្រង់​ដ៏​ធំ​របស់​វា​ នឹង​ថ្ម​ទំហំ 4000mAh ប៉ុណ្ណេះ​នៅ​មិន​គ្រប់គ្រាន់​សម្រាប់​អ្នក​ប្រើ​ច្រើន​ក្នុង​មួយ​ថ្ងៃៗ​នៅ​ឡើយ​ទេ តែ​ក៏​សូម​អរគុណ​ដល់​បច្ចេកវិទ្យា​សាក​ថ្ម​ឆាប់​ពេញ​ ដែល​ជួយ​សម្រួល​ដល់​ក្នុង​រឿង​នេះ ។ គេ​រំពឹង​ថា Galaxy Note9 អាច​នឹង​មាន​បច្ចេកវិទ្យា​សាក​ថ្ម​ជំនាន់​ថ្មី Quick Charge 4.0 ដែល​ល្អ​សម្រាប់​អ្នក​ត្រូវ​ការ​សាក​ថ្ម​តាម​បច្ចេកវិទ្យា​ឥត​ខ្សែ​ឲ្យ​បាន​លឿន​ជាង​មុន​បន្តិច ដែល​មាន​ល្បឿន​យឺត​ជាង​សាក​តាម​ខ្សែ និង​ធ្វើ​ឲ្យ​ឆាប់​ខូច​ថ្ម​នោះ ៕
___________________
ប្រភព slashleaks.com

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក