Jul 31, 2018

បែក​ធ្លាយ​រូបភាព​ស្រោម​ការពារ Galaxy Note9 ដែល​បង្ហាញ​ថា​វា​នឹង​មាន​រន្ធ​កាស 3.5mm និង​ប៊ូតុង​ជំនួយការ​សំឡេង Bixby

សល់​តែ​ ២ សប្ដាហ៍​ទៀត​តែ​ប៉ុណ្ណោះ​ដល់​ថ្ងៃ​ប្រកាស​ជា​ផ្លូវការ​នៃ​ទូរស័ព្ទ Galaxy Note9 ដែល​ជា​ទូរស័ព្ទ​មិន​សូវ​មាន​ការ​កែប្រែ​រូបរាង តែ​មាន​បន្ថែម​បច្ចេកវិទ្យា​ថ្មី ។ តាម​រយៈ​រូបភាព​បែប​ធ្លាយ​នៃ​ទូរស័ព្ទ​ដែល​មាន​លក្ខណៈ​រឹង​មាំមួន​ថ្មី​នេះ នឹង​​រក្សា​ទុក​នូវ​រន្ធ​ដោយ​កាស 3.5mm ដែល​ជា​រន្ធ​កាស​​ទូទៅ និង​ឃើញ​មាន​បន្ថែម​ប៊ូតុង​ចុច​នៅ​ផ្នែក​ចំហៀង ដែល​ជា​ប៊ូតុង​ចុច​ថ្មី​សម្រាប់​បញ្ជា​ជំនួញ​ការ​សំឡេង Bixby ។

តាម​រូបភាព​យើង​ឃើញ​ថា ប៊ូតុង Bixby នៅ​ពី​លើ​ប៊ូតុង​បន្ថយ​និង​បង្កើន​សំឡេង តែ​បើ​មើល​ទៅ​ទូរស័ព្ទ​ដែល​ដាក់​មក​ជាមួយ​រូប​ស្រោម​ការពារ​នេះ បែរ​ជា​ឃើញ​ប៊ូតុង​មួយ​ស្ថិត​ក្រៀម​ប៊ូតុង​បន្ថយ​និង​បង្កើន​សំឡេង​ទៅ​វិញ ។ ហើយ​នៅ​ផ្នែក​កាមេរ៉ា​ក្រោយ រូបភាព​នេះ​​ត្រូវ​បាន​គេ​មើល​ឃើញ​​ឧបករណ៍​ស្កេន​ក្រយៅដៃ​ស្ថិត​នៅ​ខាង​ក្រោម​កាមេរ៉ា ដែល​មាន​ការ​រចនា​ដូច​នឹង​ទូរស័ព្ទ Galaxy Note8 ដែរ ។ យើង​នឹង​បន្ត​តាមដាន​ទូរស័ព្ទ​នេះ​បន្ត​ទៀត រហូត​ដល់​ថ្ងៃ​ដាក់​បង្ហាញ​ជា​ផ្លូវការ ៕
_____________
ប្រភព androidpure.com

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក