Jul 19, 2018

គេហទំព័រ​តេស្ដ​ល្បឿន​អ៊ីនធឺណិត Fast.com បាន​បន្ថែម​មុខងារ​វាស​ល្បឿន Upload

រំលឹក​ទៅ​កាន់​កាល​ពី​ឆ្នាំ 2016 ដែល​ក្រុមហ៊ុន Netflix បាន​ដាក់​ឲ្យ​ប្រើប្រាស់​គេហទំព័រ​ដែល​មាន​មាន​មុខងារ​វាស​ល្បឿន​អ៊ីនធឺណិត តែ​កាលនោះ​វាស់​បាន​តែ​ល្បឿន Download តែប៉ុណ្ណោះ ។ ឥឡូវ​នេះ Fast.com បាន​បន្ថែម​មុខងារ​មួយ​សំខាន់​ទៀត​គឺ​វាស​ល្បឿន Upload ដែល​ជា​មុខងារ​មិន​អាច​ខ្វះ​បាន ព្រោះ​អ្នក​ប្រើប្រាស់​ក៏​ចង់​ដឹង​អំពី​ល្បឿន Upload បាន​ផងដែរ ។

ជា​ទូទៅ​យើង​តែ​ង​តែ​ប្រើ​គេហទំព័រ http://www.speedtest.net/ ដែល​ជា​គេហទំព័រ​លេខ​មួយ​ខាង​វាស​ល្បឿន និង​ច្បាស់លាស់​ជាង​គេ ។ ព័ត៌មាន​នេះ​គ្រាន់តែ​ចង់​បង្ហាញ​លោកអ្នក​ឲ្យ​បានស្គាល់​គេហទំព័រ​ល្អៗ​មួយ​ទៀត​តែ​ប៉ុណ្ណោះ សូមអរគុណ ៕
____________
ប្រភព Netflix

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក