Jul 12, 2018

Facebook ចេញ​មុខងារ​បង្ហាញ shortcut key ពន្លឿន​ការ​ប្រើប្រាស់​កាន់តែ​ប្រសើរ

ឥឡូវ​នេះ​បណ្ដាញ​សង្គម​យក្ស Facebook ដែល​មាន​អ្នក​ចូល​ប្រើ​ប្រហែល 2.2 ពាន់​លាន​នាក់​ប្រចាំ​ខែ បាន​បញ្ចេញ​មុខងារ shortcut key ដើម្បី​ឲ្យ​អ្នក​ប្រើប្រាស់​លើក​កុំព្យូទ័រ ឬ​ថេប្លេត​ដែល​មាន​ក្ដារចុច កាន់​តែ​មាន​ភាព​ងាយស្រួល និង​រហ័ស​ចុច​បញ្ជា​គេហទំព័រ Facebook។

 សម្រាប់​អ្នក​ប្រើ​កម្មវិធី​ការិយាល័យ​គឺ​ការ​ប្រើ​តាម shortcut key ពិត​ជា​ជួយ​ចំណេញ​ពេលវេលា​ណាស់ ដើម្បី​សម្រាប់​អ្នក​ធ្វើការ​ឬ​លេង Facebook តាម​កុំព្យូទ័រ​ក៏​គួរ​ត្រូវ​ដឹង​រាល់ shortcut key ទាំងឡាយ​នៃ​គេហទំព័រ Facebook ដើម្បី​ចំណេញ​ពេល​ក្នុង​ការ​ប្រើប្រាស់ ។ តោះ​មើល​ខាង​ក្រោម​ទាំងអស់​គ្នា​ថា​យើង​អាច​ចុច​បញ្ជា និទ​បើក​ផ្នែក​ណាស់​ខ្លះ​នៃ Facebook ៖

?        បង្ហាញ​ផ្ទាំង​ជំនួញ​
/         ស្វែងរក​ដោយ​ប្រើ​របា​ស្វែងរក​របស់ Facebook
q         ស្វែងរក​​មិត្ត​ក្នុង​ប្រអប់​សារ
j         ចុច​មើល​មួយ Post ម្ដងៗ​មួយ​ចុះ​ក្រោម ( មើល Post ថ្មី)
k        ចុច​មើល​មួយ Post ម្ដងៗ​មួយ​ឡើង​លើ ( មើល Post ចាស់)
p         ធ្វើការ​សរសេរ Post ថ្មី​មួយ
l         ចុច Like ឬ Unlike លើ Post ដែល​កំពុង​មើល
c         ដាក់​មតិ​លើ​ Post ដែល​អ្នក​កំពុង​មើល
s         ចែក​រំលែក ​Post ដែល​អ្នក​កំពុង​មើល
o         បើក​មើល​ Post ដែល​អ្នក​ចង់​មើល​ឲ្យ​ធំ
Enter  មើល​ផ្នែក​ពេញ​នៃ​អត្ថបទ Post
KHGadgets បាន​សាក​ចុច​ទាំងអស់​ឃើញ​ថា បើ​យើង​ស្ទាត់​នឹង​គ្រាប់ចុច​ផ្លូវ​កាត់​ខាង​លើ​គឺ​ការ​ប្រើប្រាស់ Facebook តាម​ក្ដារចុច​រឹត​តែ​ងាយស្រួល​និង​លឿន ជាង​ការ​ចុច​ដោយ​ប្រើ​ម៉ៅ​បញ្ជា ៕

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក