Jul 19, 2018

Emoji ក្បាល​ចាហួយ​របស់ Android 7.0 ត្រប់​មកវិញ តែ​ជា​ប្រភេទ Stiker ចំនួន 40 មាន​ចលនា​អាច​ប្រើ​ជាមួយ​ក្ដារចុច GBoard

សម្រាប់​អ្នក​ប្រើប្រាស់ Android 7.0 ប្រាកដ​ជា​បាន​ដឹង​ពី​រូប​សញ្ញា​អារម្មណ៍​ដែល​ហៅថា emoji ដែល​ការ​រចនា​កាលនោះ​ជា​មិន​ជា​រង្វង់​មូល​ទេ ជា​រូប​ដូច​ចាហួយ​ស្ទើរ​មូល រហូត​មក​ដល់​ជំនាន់ Android 8 Oreo ទើប​ក្រុមហ៊ុន Google ធ្វើការ​រចនា​រូប emoji ឡើងវិញ​ទាំងអស់​ ដោយ​ប្តូរ​ទៅ​ជា​រូប​រង្វង់​មូល​ដូច​គេ​ដូច​ឯង​វិញ ។

ឥឡូវ​នេះ​ដោយ​មិន​ទាន់​ដាច់​អាល័យ​ពី Emoji ក្បាល​ចាហួយ Google បាន​បង្កើត​ពួក​វា​ទៅ​ជា Sticker វិញ​អាច​យក​មក​ប្រើប្រាស់​ក្នុង​ក្ដារចុច​ផ្ទាល់​របស់ Google គឺ GBoard ។ ជា​ទូទៅ​កម្មវិធី​ក្ដារចុច​នីមួយៗ​តែងតែ​មាន​មុខងារ Sticker ផ្ទាល់​ៗ​ខ្លួន សម្រាប់​ទាក់ទាញ​អ្នក​ប្រើ​ប្រាស់ ។

បើ​លោកអ្នក​ចង់​ប្រើ​ Sticker ដែល​ Google រចនា​ឲ្យ​មក​ថ្មី​នេះ ទាល់តែ​លោកអ្នក​ប្ដូរ​មក​ប្រើ​ក្ដារចុច GBoard ដែរ ។ លោកអ្នក​អាច​រក​បាន​ទាំង​លើ Android និង iOS ដោយ​ទាញ​យក​ក្ដារចុច​តាម​តំណ​ខាង​ក្រោម​នេះ ៖
បញ្ជាក់​ផង​ដែរ​ថា Sticker ដែល​ Google រចនា​ឲ្យ​មក​ថ្មី​នេះ​គឺ​ដើរ​បាន​ជាមួយ​កម្មវិធី​ផ្ញើ​សារ​ល្បីៗ​ដូចជា Facebook Messenger, WhatsApp, និង Android Messages ជាដើម ។ សូម​អរគុណ​ដែល​បាន​ចូល​អាន​អត្ថបទ​ថ្មីៗ​នៅ KHGadgets ៕

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក