Jul 16, 2018

វីដេអូបង្ហាញ ELARI NanoBeat កូន​បាស់​ដែល​អាច​ដាក់​ក្នុង​ហោប៉ៅ​បាន​

សព្វថ្ងៃ​នេះ​មាន​កូន​បាស់ ( Speaker Portable) ជា​ច្រើន​ម៉ាក ច្រើន​ទំហំ កំពុង​ដាក់​លក់​ក្នុង​ទីផ្សារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យើង ។ កូន​បាស់​ទាំង​មាន​ទំហំ​ចាប់​ពី​ប៉ុន​បាត​ដៃ​​ ដែល​អាច​ថ្ពក់​ជាប់​ចង្កេះ​ខោ កាបូប​ស្ពាយ និង​​កូន​បាស់​​ខ្លះ​ធំ​​រហូត​​​ប៉ុន​ភ្លៅ​​​មាន​ដៃ​កាន់ ​អាច​ស្ដាប់​​បាន​​ច្រើន​នាក់​ ។
[youtube src="u9w_HKWngYA"/]

 KHGadgets សូម​ណែនាំ​កូន​បាស​របស់​ប្រទេស​រុស្សី ដែល​មាន​ឈ្មោះ​ថា ELARI NanoBeat ដែល​ជា​កូន​បាស​មាន​រាង​តូច​អាច​ដាក់​ក្នុង​ហោប៉ៅ​ខោ ឬ​ធ្វើ​ជា​បន្តោង​សោ​បាន ។ អ្វី​ដែល​ពិសេស​នោះ​គឺ​សំឡេង​របស់​វា ឮ​ខ្លាំង​គ្រាន់​បើ​ បើ​ប្រៀបធៀប​ពពួក​បាស​ដែល​មាន​ទំហំ​ប្រហាក់ប្រហែល​ វា​ល្មម​ស្ដាប់​ម្នាក់​ឯង​ ឬ​ស្ដាប់​ពី២​នាក់​មនុស្ស​ពិសេស​របស់​អ្នក ។ ELARI NanoBeat  អាច​យក​តាម​ខ្លួន​ដោយ​មិនដឹង​ថា​​ធ្ងន់​ ឬ​មាន​គេ​ចាប់អារម្មណ៍​ច្រើន​​ឡើយ ព្រោះ​រូបរាង​វា វា​ធ្វើឲ្យ​​​មិត្ត​ ឬ​មនុស្ស​ពិសេស​របស់​អ្នក​ មិន​ទាំង​ដឹង​ថា​វា​ជា​កូន​បាស​ផង ព្រោះ​វា​មើល​ទៅ​ស្រដៀង​បន្តោង​សោ​ ។

ការ​រចនា​របស់ ELARI NanoBeat មាន​ភាព​រឹងមាំ និង​ទាន់​សម័យ និង​ពេល​បើក​ប្រើ​អ្នកណាៗ​ក៏​លាន់​មាត់​​សរសើរ​ដោយ​សារ​សមត្ថភាព លើស​ពី​ទំហំ​រូបរាង​របស់​វា ។ ELARI NanoBeat ជា​ជំនួយការ​ដ៏​ល្អ​ នៅ​ពេល​លោក​អ្នក​ត្រូវ​ការ​សំឡេង​បន្ថែម​ឲ្យ​ទូរស័ព្ទ​របស់​អ្នក ​ដែល​មាន​សំឡេង​​ពុំ​សូវ​ឮ​ក្នុង​ទី​ប្រជុំជន​អ៊ូអរ ។ វា​មាន​ MicroPhone សម្រាប់​ឲ្យ​លោកអ្នក​ទទួល​និយាយ​ពេល​មាន​គេ​ Call ចូល​មក​បាន​យ៉ាង​ងាយស្រួល ។ អ្វី​ដែល​ពិសេស​នោះ​គឺ​យើង​អាច​ភ្ជាប់ ELARI NanoBeat បាន​២​រួម​គ្នា ដែល​ប្រហែល​ក្លាយ ELARI NanoBeat ទៅ​ជា​កូន​បាស់ Stereo ប្រដេញ​សំឡេង​គ្នា ។
ថា​ពល​របស់ ELARI NanoBeat អាច​កំដរ​លោកអ្នក​បាន​ប្រហែល 10 ម៉ោង​នៅ​ពេល​សាក​ពេញ​ម្ដងៗ ជាមួយ​កម្លាំង​បញ្ចេញ​សំឡេង​ 3W ប្រើប្រាស់ Bluetooth 4.2 ដើម្បី​តភ្ជាប់​ដោយ​អត់​ខ្សែ និង​សាក​ថ្ម​តាម​រន្ធ USB mini ដែល​មាន​នៅ​បាត​ខាង​ក្រោម ។





















Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក