Jul 27, 2018

គេហទំព័រ​លក់​ទំនិញ EBay នឹង​ចាប់ផ្ដើម​ទទួល​យក​ការ​ទូទាត់ Apple Pay ហើយ

ការ​ទូទាត់​ប្រាក់​តាម PayPal គឺ​ជា​រឿង​សាមញ្ញ​សម្រាប់​អ្នក​រស់​នៅ​​ជុំវិញ​ពិភព​លោក​ អត់​តែ​ប្រទេស​កម្ពុជា​ដែល​មិន​ទាន់​មាន PayPal ប្រើ​នឹង​គេ ។​ ប្រព័ន្ធ​ចាយ​វាយ​តាម​អ៊ីនធឺណិត PayPal ត្រូវ​បាន​ដាក់​បែក​ចេញ​ពី ​គេហទំព័រ EBay កាល​ពី ​​2015 តែ​ឥឡូវ​នេះ EBay បាន​បន្ថែម​សមាជិក​នៃ​ការ​ទូទាត់​លុយ​ ២​ទៀត​គឺ Apply Pay និង Square ដែល​ត្រូវ​បាន​គេ​នាំ​យក​មក​ដាក់​បន្ថែម​ ដើម្បី​ពង្រីក​សេវាកម្ម​ហិរញ្ញវត្ថុ ។

អស់​រយៈ​ពេល​ច្រើន​ឆ្នាំ​មក​ហើយ​ដែល PayPal គឺ​ជា​ជម្រើស​ទូទាត់​តែ​មួយ​គត់​ក្នុង​ការ​ទិញ​ទំនិញ​នៅ​លើ Ebay ។​ ការ​ពិត PayPal ត្រូវ​បាន​ទិញ​ជា​លើក​ដំបូង​ដោយ EBay  និង​ដាក់​ឲ្យ​ប្រើប្រាស់​ជា​សាធារណៈ ។ នៅ​ឆ្នាំ 2015 ក្រុមហ៊ុន​បាន​ប្រកាស​ពី​ការ​បែក​គ្នា​របស់​ពួក​គេ​ ។ មុខ​ងារ​ទូទាត់ Square ក៏​ត្រូវ​បាន​នាំ​យក​ទៅ​ដាក់​ជំនួស​ឲ្យ PayPal សម្រាប់​ទូទាត់​ប្រាក់​ក្នុង​គេហទំព័រ​លក់​ទំនិញ​ដ៏​ធំ​មួយ​នេះ ។ អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ iPhone របស់​ក្រុមហ៊ុន​ Apple ដ៏​ច្រើន​លើសលុប​ដែល​មាន​កាបូប​លុយ​ឌីជីថល គឺ​ជា​មុខសញ្ញា​មួយ​ដែល​តម្រូវ​ឲ្យ EBay ត្រូវ​បើក​មុខងារ​ទូទាត់​ទំនិញ​តាម Apply Pay ។

ព័ត៌មាន​នេះ​មិន​ទាន់​ទង​នឹង​ប្រទេស​ខ្មែរ​ទេ តែ​យើង​អាច​យក់​បន្ថែម​ទៀត​បាន​អំពី​សេវាកម្ម​ល្បីៗ​ដែល​កំពុង​តែ​ដំណើរការ ។ នៅ​ប្រទេស​កម្ពុជា​យើង​វិញ សេវាកម្ម​ទូទាត់​ប្រាក់ Wing ឥឡូវ​នេះ​បាន​បន្ថែម​សេវាកម្ម​បង្កើត​កាត​ Mastercard ដើម្បី​ឲ្យ​អ្នក​ប្រើប្រាស់ Wing មិន​បាច់​ទៅ​បង្កើត​កាត​ជាមួយ​ធនាគារ​ទៀត​នោះ​ទេ ។ នេះ​ជា​ការ​រីក​ចម្រើន​នៅ​កម្ពុជា​នូវ​ផ្នែក​ទូទាត់​ប្រាក់​តាម​អ៊ីនធឺណិត ៕
___________________
ប្រភព EBay

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក