Jul 4, 2018

វីដេអូ​បង្ហាញ​លក្ខណៈ​សម្បត្តិ Doogee X55 និង X50 រាង​ស្អាត​តម្លៃ​ធូរ​ថ្លៃ

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នោះ KHGadgets បាន​​ចុះ​ផ្សាយ​ពី​វត្តមាន​នៃ​ទូរស័ព្ទ​ធូរ​ថ្លៃ​២​ម៉ូដែល​នោះ​គឺ Doogee X55 និង Doogee X50 ក្នុង​តម្លៃ 95$ និង 66$ តែ​ប៉ុណ្ណោះ ។ បើ​និយាយ​ពី​រូបរាង និង កាមេរ៉ា​ភ្លោះ​របស់​វា​វិញ មើល​មួយ​ភ្លែត​អ្នក​ប្រាកដ​ជា​ច្រឡំ​ជាមួយ Phone X មិនខាន ។ លក្ខណៈ​ពិសេស​របស់​វា​គឺ​ការ​ស្កេន​ម្រាម​ដៃ​នៅ​ផ្នែក​ចំហៀង ត្រូវ​នឹង​មេ​ដៃ​របស់​លោកអ្នក ហើយ​ល្បឿន​ស្កេន​គឺ​លឿន​ខ្លាំង ។ តោះ​កុំ​ឲ្យ​ខាត​ពេល​យូរ​សូម​មើល​វីដេអូ​ដែល​ក្រុម​ការងារ KHGadgets ថត​ហើយ​ក្ដៅៗ ៖

[youtube src="yWedkvWovN8"/]

ចំពោះ Doogee X55 វា​មាន ៖
  • អេក្រង់៖ LCD 5.5 អ៊ីញ វិមាត្រ 18:9 (HD)
  • CPU៖ MT6580 Quard Core 1.3 GHz
  • Memory ៖​1 GB Ram/16 GB Rom
  • Camera  ៖ Rear(8+8)MP/Front 5MP
  • ថ្មរ៖ 2800 mAh
  • Android៖ 7.0
  • មុខងារ៖ ស្គែន​ក្រយៅដៃ​ចំហៀង
ហើយ Doogee X50 វិញ​មាន ៖
  • អេក្រង់៖ LCD 5 អ៊ីញ វិមាត្រ 18:9 (960x480 Pixel)
  • CPU៖ MT6580 Quard Core 1.3 GHz
  • Memory ៖​1 GB Ram/8 GB Rom
  • Camera  ៖ Rear(5+0.3) MP/Front 5MP
  • ថ្ម ៖ 2000 mAh
  • Android៖ 8.1 
ទូរស័ព្ទ​ដៃ Doogee ទាំងពីរ​ម៉ូដែល​នេះ​សុទ្ធ​តែ​ប្រើប្រាស់​ខ្នង​ខាង​ក្រោយ​ ជា​ប្រភេទ​កញ្ចក់ 2.5 D Double​ Class ធន់​នឹង​ភាព​ឆ្កូត ហើយ​ទម្ងន់​របស់​វា​វិញ​ក៏​ធ្ងន់​ល្មម​កាន់​ទៅ​ស្នាប់​នឹង​ដៃ​មែនទែន។ ចំពោះ​អ្នក​ដែល​មាន​ថវិកា​ល្មម រឺ មិន​ចង់​ចំណាយ​ច្រើន​អ្នក​អាច​ពិចារណា​ទៅ​លើ​វា​បាន។ Doogee ​ទាំង​ពីរ​ម៉ូដែល​នេះ​អ្នក​អាច​រក​បាន​នៅ​តាម​ទីផ្សារ​នៅ​ប្រទេស​កម្ពុជា​​យើង​ហើយ ។

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក