Jul 7, 2018

Browser ល្អបំផុតលើAndroid នៅឆ្នាំ 2018

សព្វថ្ងៃ​នេះ​ការ​ប្រើប្រាស់​អ៊ីនធឺណិត មាន​ការ កើនឡើង​ជាលំដាប់ មិនថា នៅ ទីក្រុង រឺ​ស្រុកស្រែ​នោះ ទេ។ ហើយ​ស្មាតហ្វូន​​ គឺជា​ជម្រើស​ទីមួយ​ក្នុង ការ​​បើក មើល​ព័ត៌មាន​ផ្សេងៗ​នៅ​លើ​​អ៊ីនធឺណិត​។ និយាយ​ដល់​ចំនុច​នេះ​អ្នក​ប្រាកដ​ជា​នឹក​ដល់​​ Brower (កម្មវិធី រុករក) មួយ​ដែល​ដើរ​លឿន ងាយ​ស្រួល​ប្រើ និង​សុវត្ថិភាព​សំរាប់​ទូរស័ព្ទ ដៃ​របស់ អ្នក។

         ដូច​ច្នេះ​ថ្ងៃនេះ KHGadgets សូម​ណែនាំ Browerល្បីៗចំនួ៤ ដែល ពេញនិយម និង​សុវត្ថិភាព​បំផុត​មាន៖

1. Google Chrom

 Chrom ជា​ផលិតផល​របស់ Google ដូច្នេះ​វា ទទួល​បាន​ការ គាំទ្រ​ច្រើន​ពីកម្មវីធី និង កូដ​ផ្សេងៗ​នៅ​លើ​ Android ក៏ដូចជា Windows ហើយ វា​មាន​ល្បឿន​លឿន​បំផុត​និង សុវត្ថិភាព​ខ្លាំង។

 2. Firefox

Firefox ជា Browser ដែល​ពេញនិយម ស្រស់ ស្អាត និង សមញ្ញា បំផុត វា​ងាយស្រួល​ទាញយក​កម្មវិធី​ផ្សេងៗ គាំទ្រ​អក្សរខ្មែរ ពេញលេញ ហើយ​អ្នក​អាច​បន្ថែម Add On បាន ច្រើន។

3. Opera

 វា ជា Browser ម៉ូដែល​មាន​ទំហំ​តូច​តែ​ខ្លឹម ងាយស្រួល​ប្រើ និង​មិន មាន​​មុខងារ​រញ៉េរញ៉ៃ ច្រើន​នោះ​ទេ​ ហើយ​វា​បង្កើត មក​តាំងពី​ជំនាន់​ទូរស័ព្ទ Symbian មក​ម្ល៉េះ វា​កម្រ​នឹង​រអាក់រអួល​ណាស់។

4. Dolphin

ត្រីឡូម៉ា នេះ​វា ទើបតែ​​​បង្កើត ឡើង​ថ្មីៗ​នេះ ទេ តែ វា​ទទួល បាន​ការ​ពេញនិយម ច្រើន  ដោយសារ​តែ​ការរចនា​ផ្ទៃ​ដ៏​ស្រស់ ស្អាត​របស់ វា ហើយ​ល្បឿន​នៃការ​រុករក​ក៏ លឿន​ទៀត ផង វា​ក៏ មាន​នូវ មុខ ងារ​ Inconito Mode , Flash, Ad Block Plus និង Syc Option ជា ដើម។
និយាយរួម​ទាំងបួន Browser គឺ​មាន​មុខងារ​ល្អៗ​ច្រើន ថែមទាំង​ល្បឿន​ដំណើរការ​លឿន ល្អ និង សុវត្ថិភាព​ទៀត ផង ដូច្នេះ​អ្នក អាច​ជ្រើស យក​មួយ ណា​ដែល​អ្នក​ចង់​ប្រើ បាន រឺក៏​សាក​ម្តង មួយ​ក៏បាន​ដែរ

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក