Jul 27, 2018

ម៉ូតូ​កង់​បី​ខ្មែរ​​ដើរ​ដោយ​អគ្គិសនី បង្ហាញ​ខ្លួន​នៅ​ប្រទេស​ហ្វីលីពីន​កាន់តែ​ច្បាស់

យោង​តាម​គណនី​ Facebook មួយ​ឈ្មោះ Chenda Maxis Aktel ដែល​បាន​បង្ហោះ​រូបភាព​ជា​ច្រើន​សន្លឹក​អំពី​ ម៉ូតូ​កង់​បី​ខ្មែរ ប្រភេទ​ប្រើ​អគ្គិសនី​ដោយ​ពន្លឺ​ព្រះ​អាទិត្យ ដោយ​បាន​បង្ហាញ​ពី​ការ​ប្រើប្រាស់​ និង​ទទួល​បាន​ការ​គាំទ្រ​ពី​អ្នក​ប្រើប្រាស់​ក្នុង​ប្រទេស​ហ្វីលីពីន ។ ជាមួយ​រូបភាព​ម្ចាស់​គណនី​ក៏​បាន​បញ្ចេញ​មតិ​មួយ​ចំនួន KHGadgets សូម​លើក​យក​មក​ចុះផ្សាយ​ទាំង​ស្រុង​ខាង​ក្រោម​នេះ ៖
កង់​បី​ដែល​ជា​ស្នាដៃ​​កូន​ខ្មែរ ​ផលិត​ដោយ​​លោក ញាន ផល្លឹក លក់​ដាច់​ណាស់​ នៅ​ប្រទេស​ហ្វីលីពីន ចុះ​ហេតុអ្វី​នៅ​ក្នុង​​ប្រទេស​កម្ពុជា គ្មាន​នរណា​ទិញ​យក​ប្រើ គួរ​ណា​នាំ​គ្នា​ទិញ​យក​ប្រើ ខ្មែរ​គួរតែ​ជួយ​គ្នា​គាំទ្រ​ផលិត​របស់​ខ្មែរ​ដូចគ្នា គុណភាព​ល្អ​ណាស់ ។ល្អ​ជាង​កង់​បី​ដែល​នាំ​ចូល​មក​ពី​ក្រៅ​ប្រទេស​ទៀត​ ដឹក​ក៏​បាន​ច្រើន​នាក់ បើ​នៅ​ហ្វីលីពីន នរ​ណា​ក៏​ស្គាល់​កង់​បី​ខ្មែរ​ដែរ។
បើ​មើល​ទៅ​តាម​រូបភាព​យើង​ឃើញ​ថា ម៉ូតូ​កង់​បី​ខ្មែរ​មួយ​ម៉ូដែល​នេះ មាន​រាង​ធំ នឹង​តម្លៃ​ចង់​ស្មើ​ឡាន​ជប៉ុន​មួយ​ទឹក​ទៅ​ហើយ ហើយ​សម្រាប់​ប្រទេស​កម្ពុជា​ដែល​មាន​ចរាចរណ៍​ ចង្អៀត​ខ្លាំង​ស្ទះ​ម្ដងៗ​​ជិត​ 40 នាទី​នោះ ពិត​ជា​ពិបាក​ទទួល​យក​មក​ប្រើប្រាស់​ក្នុង​ក្រុង​ភ្នំពេញ​ណាស់ ។ តែ​សម្រាប់​ប្រទេស​ដែល​មាន​ចរាចរណ៍​ល្អ ដូច​ក្នុង​រូបភាព​នេះ​វិញ គឺ​កង់​បី​ខ្មែរ​ពិត​ជា​ស្រស់​ស្អាត ទំនើប​ទាន់​សម័យ ។

សម្រាប់ KHGadgets ដែល​ធ្លាប់​បើកបរ​ម៉ូតូ​កង់​បី​ឥណ្ឌា​ប្រើ​ហ្គាស គឺ​យល់​ពី​កង់​បី​ឥណ្ឌា​​​ច្បាស់ និង​មូលហេតុ​ដែល​គេ​ជ្រើសរើស​យក​មក​ប្រកប​របរ​រក​ស៊ី​ក្នុង​ក្រុង​ភ្នំបេញ ។ លក្ខណៈ​កង់​បី​ឥណ្ឌា KHGadgets នឹង​ធ្វើ​ការ​សរសេរ​អត្ថបទ​មួយ ដើម្បី​ពន្យល់ និង​បង្ហាញ​ដល់​ខ្មែរ​យើង ថា​ហេតុអ្វី​បាន​ជា​កង់​បី​សព្វ​ថ្ងៃ​លែង​ពេញ​និយម បាន​ជា​ពេញ​និយម​តែ​របស់​គេ​ទៅ​វិញ​ និង​ចង់​ដាស់តឿន​អ្នក​កែច្នៃ​កង់​បី​ខ្មែរ ឲ្យ​ចេះ​កែប្រែ​ទៅ​តាម​ទីផ្សារ៕












_________________
ប្រភព Facebook

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក