Jul 16, 2018

អីយ៉ាស់ ! ធុង​ទឹកកក​ដែល​ភ្ជាប់​មុខងារ​ធុង​បាស់​​ចល័ត​មក​ស្រាប់

តើ​នេះ​អាច​ចាត់​ទុក​ជា​វត្ថុ​ទិព្វ​សម្រាប់​មនុស្ស​សម័យ​នេះ​បាន​ទេ ? បាទ​​វា​មិន​ដល់​ថ្នាក់​នឹង​ពេក​ទេ តែ​អត្ថប្រយោជន៍​របស់​ធុង​ក្លាសេ​មួយ​នេះ មាន​លើស​ពី​ធុង​ទឹកកក​ធម្មតា​ដែល​យើង​ធ្លាប់​បាន​ប្រើប្រាស់​កន្លង​មក ។

មាន​រឿង​ខ្លះ​វា​ត្រូវ​បាន​ផ្សារភ្ជាប់​គ្នា​យ៉ាង​ជិតស្និទ្ធ​​ជាមួយគ្នា សម្រាប់​​ពិធី​ជប់លៀង​នៅ​ខាង​ក្រៅ​ផ្ទះ រវាង​ធុង​ក្លាសេ​និង​ឧបករណ៍​បំពង​សំឡេង ។ KoolMAX ជា​ធុង​ក្លាសេ​ភេសជ្ជៈ​អាច​ផ្ទុក​គ្រឿង​ផឹក​បាន​ដល់ 48 ​កំប៉ុង ស្មើនឹង 2 កេស និង​មាន​បំពាក់​មក​ជាមួយ​ស្រាប់​នូវ  Speaker បំពង​សំឡេង​ស្តេរ៉េអូ​ប្លូធូស​ឥត​ខ្សែ​ដ៏​មាន​អានុភាព​កម្លាំង 350W និង​​​អាច​សាក​ថាមពល​ថ្ម​​សាក​ប្រើប្រាស់​ជា​ចល័ត​បាន ។

មិន​ថា​អ្នក​កំពុង​ធ្វើ​ដំណើរ​កម្សាន្ត​ចុង​សប្ដាហ៍​តាម​រមណីយដ្ឋាន ឬ​បោះតង់​ជាមួយ​មិត្តភ័ក្ដិ​នៅ​ ធុង​នេះ​គឺ​អាច​យក​ទៅ​តាម​បាន​ ។ មុខងារ​របស់​វា​គឺ​រក្សា​សីតុណ្ហភាព​​ឲ្យ​ត្រជាក់​បាន​​ 3 ថ្ងៃ និង​អាច​ចាក់​ចម្រៀង​កម្រិត HD បាន​ខ្លាំង ជាពិសេស​សម្រាប់​លោកអ្នក​ដែល​មាន​ឡាន គឺ​អាច​សាក​ថ្ម​មក​ធុង​ទឹកកក​នេះ​បាន​តាម​រន្ធ 12/5A DC ។ សម្រាប់​តម្លៃ​របស់​វា​វិញ មាន​ដាក់​លក់​លើ​ទីផ្សារ​ក្រៅប្រទេស​ប្រហែល 290$ ។
[youtube src="h3RjYKlJ1es"/]



Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក