Jul 12, 2018

ម៉ូតូ​កង់​បី​ដើរ​ដោយ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​របស់​ខ្មែរ​ ​លេច​រូបរាង​លើ​ទឹកដី​ហ្វីលីពីន

យោង​តាម​គណនី​របស់​លោក Phaloek Nhean ដែល​ជា​ស្ថាបនិក​រថយន្ត​អង្គរ - Founder of Angkor Cars ​ក្នុង​បណ្ដាញ​សង្គម Facebook បាន​បង្ហោះ​វីដេអូ​តេស្ដ​សមត្ថភាព​ដឹក​ជញ្ជូន​របស់​ម៉ូតូ​កង់​បី​ខ្នាត​ធំ ដែល​ខុស​ពី​ម៉ូតូ​កង់​បី​ឥណ្ឌា (​ប្រើ​បាន​តែ​​ហ្គាស៍​ជិះ​បាន​តែ​គ្នា​៣​នាក់) ។ ក្នុង​វីដេអូ​នោះ​គាត់​បង្ហាញ​និង​បញ្ជាក់​ថា​ ម៉ូតូ​កង់​បី​ដឹក​​​ដុំ​ទំងន់ 500 Kg ឯណោះ ។

ក្រុមហ៊ុន Star 8 បច្ចេកវិទ្យា​អូស្ត្រាលី​ដែល​បោះ​ទុក​ផលិត​និង​ដំឡើង​យានជំនិះ​ផ្សេងៗ ដើរ​ដោយ​ថាមពល​ពន្លឺ​ព្រះអាទិត្យ និង​អគ្គិសនី បាន​នាំ​ចេញ​ម៉ូតូ​កង់​បី​ខ្នាត​ធំ ចង់​ស្មើ​ឡាន​មួយ​គ្រឿង​ទៅ​ហើយ យក​ទៅ​លក់​ក្នុង​ប្រទេស​ហ្វីលីពីន ដែល​មាន​ចរាចរណ៍​​មមាញឹក ត្រូវ​ការ​ប្រភេទ​ម៉ូតូ​កង់​បី​រាង​ស្អាត ដឹង​បាន​គ្នា​ច្រើន​បែប​នេះ​ណាស់ ។


បើ​យើង​ក្រឡេក​មក​មើល​ប្រទេស​កម្ពុជា​ឯណេះ​វិញ ម៉ូតូ​កង់​បី​ឥណ្ឌា​ជា​ច្រើន​ម៉ាក និង​រាប់​ពាន់​​គ្រឿង កំពុង​ចរាចរណ៍​ និង​ធ្វើ​សេវាកម្ម​ដឹក​អ្នក​ដំណើរ​តាម​កម្មវិធី​ទូរស័ព្ទ​ចល័ត ដែល​មាន​តម្លៃ​ធូរ​ថ្លៃ​ជាង​រ៉ឺម៉ក​ខ្មែរ (ម៉ូតូ​កង់​បី​ខ្មែរ) ។ ការ​បើក​ឲ្យ​ទិញ​ម៉ូតូ​កង់​បី​ដើម្បី​រត់​ដឹក​ភ្ញៀវ​ដែល​មិន​កំណត់​ចំនួន​បែបនេះ វា​បាន​ជះ​ផល​អាក្រក់​ដល់​ម៉ូតូ​កង់​បី​ខ្មែរ និង​កង់​បី​ឥណ្ឌា​ខ្លួន​ឯង​ខ្លាំង ដោយ​មាន​អ្នក​ខ្លះ​ ពួក​គាត់​បាន​ឈប់​រត់​កង់​បី​ឥណ្ឌា ក៏​ព្រោះ​តែ​ចំណូល​ធ្លាក់​ចុះ ជាពិសេស​ដោយសារ​ចំនួន​កង់​បី​ឥណ្ឌា​ច្រើន​ពេកក្រៃ ។

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក