Jul 30, 2018

BlackBerry ក៏មានស្មាតហ្វូនត្រូវបង្ហាញខ្លួនឆាប់ៗនេះដែរ

ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បន្ទាប់​ពី​ការ​មក​ដល់​នៃ​សម័យ ទ៧រស័ព្ទឆ្លាតវ័យយើងក្រឡេក​ឃើញ​មាន​ក្រុម​ហ៊ុន​ពីរ​ហាក់​ដូចជា​មាន​សន្ទុះ​យឺត​ជាងគេ​ក្នុង​ការអភិវឌ្ឍន៍​និង​វាយ​លុក​ទីផ្សារ​ពិភពលោក នោះ​​​គឺ​ HTC និង BlackBerry មួយវិញទៀត BlackBerry ហាក់​ដូច​ជា​នៅ​ស្រណោះ​ខ្លាំង​ជា​មួយ​រចនា​បទ​​​ប៊ូតុង​ចុច​បែប​ដូន​តា​របស់​​ខ្លួន​មិន​ចង់​បោះបង់​ចោល​ទាល់​តែ​សោះ។
ឥឡូវ​នេះ​យើង​មាន​ដំណឹង​ល្អ មួយ​ដោយ​ក្រុម​ហ៊ុន​​BlackBerry នឹង​ប្រកាស​ចេញ​នូវ​​ទូរស័ព្ទ​ឆ្លាត​វ័យ​របស់​ខ្លួនពីរម៉ូដែល​ទៀត​ដែល​មាន​ឈ្មោះថា BlackBerry Evolve និង Evolve X ដែល​គេ​ប្រទះ​ឃើញ​នៅ​ក្នុង​លិខិត​អញ្ជើញ​មួយ​ដែល​ចេញ​ដោយ ក្រុមហ៊ុន BlackBerry នៅ​ប្រទេស​​ឥណ្ឌា ដែល​នឹង​ប្រព្រឹត្ត​ទៅ​​នៅ​ថ្ងៃ​ទី 02 ខែ សីហា នេះ​តែ​ម្តង​ដោយ​នៅ​ឥណ្ឌា វា​មាន​រហ័ស នាម​ថា Ghost និង Ghost Pro ក្នុង​ព្រឹត្តិការណ៍​នេះ។ នេះ​ជា​ព្រឹត្តិការណ៍​ធំ​មួយ​បន្ទាប់ពី BlackBerry បាន​ចេញ​នូវ​ម៉ូដែល​ Key 2។ហើយ​អ្វី​ដែល​គួរ​អោយ​កត់​សំគាល់​គឺ BlackBerry ទាំង​ពីរ​ម៉ូដែល​ថ្មីនេះ​​ក៏​ទើបតែ​ទទួល​បាន​អាជ្ញា​ប័ណ្ណ ពី Optiemus Infracom ផង​ដែរ​សំរាប់​ការ​ប្រកាស​ជា​សកល​នៅ​ថ្ងៃ​ខាងមុខ។
មុន​នឹង​ការ​ប្រកាស​ជា​ផ្លូវ ការណ៍​​របស់​វា​ក៏​មាន​លេច​លឺ​ព័ត៌មាន​ជាច្រើន​ពី​ឥណ្ឌា​មក​ថា​វា​នឹង​ចេញ​មក​ជា​មួយ​អេក្រង់​មាត្រដ្ឋាន​ថ្មី​18:9 និង​ថ្ម​ធំ​ទំហំ 4000mAh។ ដោយសារតែ BlackBerry Key 2​ប្រើប្រាស់​​អេក្រង់​4.5​ អ៊ីញ ជាមួយ​ឈីប Qualcomm Snapdragon 660 ដែល​មាន​ល្បឿន 2.2GHzនិង រ៉េម 6GB អង្គ ផ្ទុក​ទិន្នន័យ 64GB ដូច្នេះ​ BlackBerry Envolve និង Envolve X គេ​ក៏​មិន​ហ៊ាន​រំពឹង​ថា​វា​លើស​កំលាំង​របស់ Key2 ប៉ុន្មាន​ដែរ​ យ៉ាងច្រើន​ខុស​ទំហំ​អេក្រង់ និង​រចនា​បទ​នៃ​ការ​ផលិត​ប៉ុណ្ណោះ ព្រោះ​ក្រុមហ៊ុន​នេះ​តាំង​ពីដើម​មក​មាន​កា​រ​កែ​​ប្រែ ដូច​ជា​មិនសូវ​ប្លែក​ពី​ម៉ូដែល​មុនៗ​ប៉ុន្មាន​ទេ តែ​តម្លៃ វិញ​ក៏​មិន​សូវ​ហ៊ាន​លូក​ដែរ។ ដូច្នេះ​ព័ត៌មាន​លំអិត​​បន្ថែម​ទៀត​ Khgadgets នឹង​ចេញ​ផ្សាយ​នៅ​ពេល​ដែល ​BlackBerry ប្រកាស​ជា​ផ្លូវ​ការណ៍​នៅ​ថ្ងៃទី ២ ខែសីហា​នេះ។

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក