Jul 9, 2018

Belkin ចេញ​ Power Bank ទំហំ 10,000 mAh ប្រើ​រន្ធ Lightning របស់ iPhone

សូម​បញ្ជាក់​ថា​ថ្ម​ជំនួយ Belkin  ទំហំ 10,000 mAh នេះ​គឺ​ជា​ថ្ម​សាក​ដែល​ទទួល​ស្គាល់​ដោយ​ក្រុមហ៊ុន Apple ដូច្នេះ​សម្រាប់​ផ្នែក​សុវត្ថិភាព និង​ដំណើរការ គឺ​មាន​តាម​ត្រូវការ​របស់​ក្រុមហ៊ុន Apple ចង់​បាន​ផង​​ដែរ ។ លក្ខណៈ​ផ្ទាល់​ខ្លួន​របស់​ថ្ម​សាក​នេះ​គឺ​យើង​ត្រឹម​តែ​អាច​ប្រើ​ខ្សែ Lightning ដើម្បី​សាក​បញ្ចូល​ថាមពល​ទៅ​ឲ្យ​ថ្ម​សាក និង​ថ្ម​សា​ក​អាច​ផ្ទេរ​ថាមពល​ទៅ​កាន់​ទូរស័ព្ទ iPhone បាន​២​ក្នុង​ពេល​តែ​មួយ ។
ជា​ទូទៅ​យើង​កម្រ​ឃើញ​​ថ្ម​សា​ក​ណា​ដែល​បង្កើត​ឡើង​អាច​ប្រើប្រាស់​បាន​តែ​ជាមួយ iPhone និង iPad ណាស់ ព្រោះ​ការ​ផលិត​របៀប​នេះ​គឺ​ដូច​បិទ​ផ្លូវ​ខ្លួន​ឯង តែ​បើ​សម្រាប់​អ្នក​ទិញ​យក​ទៅ​ប្រើប្រាស់​ដែល​ប្រាកដ​ថា​ចង់​ប្រើ​ត្រឹម​តែ iPhone នោះ នេះ​គឺ​ជម្រើស​ល្អ​មួយ​ព្រោះ​ថា​ថ្ម​សាក​នេះ​ទទួល​ស្គាល់​ពី Apple និង​អាច​កាត់​បន្ថយ​មិត្តភ័ក្ដិ​ដែល​មិន​មាន​ផលិតផល Apple ខ្ចី​សាក​ជាមួយ ។​

លក្ខណៈ​សម្បត្តិ​របស់​ថ្ម​សាក​នេះ​មាន​ដូចជា ៖

  • ទំហំ​តួ​ឧបករណ៍ : 154.5 x 71 x 17mm ដែល​តូច​សាក​សម​ជាមួយ iPhone
  • មុខងារ​សាក​ថ្ម​ឆាប់​ពេញ
  • អាច​សាក​ទៅ​កាន់ idevice បាន​២​ក្នុង​ពេល​តែ​មួយ
  • ជម្រើស​ពណ៌ ស និង ខ្មៅ
  • សាក​ទៅ​កាន់ iPhone បានប្រហែល 4 ដង
  • តម្លៃ​ប្រហែល 60$ ក្នុង​ទីផ្សារ​អាមេរិក
ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅកាន់ www.belkin.com/us/p/P-F7U046/

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក