Jul 16, 2018

បទ​ចម្រៀង​ Beautiful in White ដែល​និយាយ​ចាក់​ក្នុង​ពិធី​មង្គលការ ពេល​នេះ​ចេញ MV ហើយ !

បទ​ចម្រៀង​ Beautiful in White គឺ​ជា​បទ​ចម្រៀង​​របស់​តារា​ចម្រៀង និង​​ជា​អ្នក​និពន្ធ​ជនជាតិ​អៀរឡង់លោក Shane Filan ដែល​លោក​ជា​សមាជិក​ទោល​របស់​ក្រុម​ចម្រៀង​ដ៏​ល្បី​បំផុត Westlife ​ក្នុង​​អាល់ប៊ុម​​ស្ទូឌីយោ​ទី 3 គឺ Love Always (ឆ្នាំ 2017) ។ បទ​នេះ​ដែរ ត្រូវ​បាន​សរសេរ​ដំបូង​ដោយ Savan Kotecha និង Arnþór Birgisson សម្រាប់​ឲ្យ​អាល់ប៊ុម​នៃ​ក្រុម​តន្ត្រី​បុរស Westlife ហើយ​ត្រូវ​បាន​ច្រៀង​សាកល្បង​ក្នុង​ឆ្នាំ 2006 និង​បាន​បង្ហោះ​ចូល​ក្នុង​អ៊ីនធឺណិត​នៅ​ឆ្នាំ 2010 ​ដែល​ជា​ពេលវេលា​ដ៏​ផ្អែមល្ហែម​នៃ​អាពាហ៍ពិពាហ៍​របស់​លោក Shene Filan ច្រៀង​សំរាប់​ប្រពន្ធរ​បស់​គាត់​។





ដោយ​ទទួល​បាន​ជោគជ័យ​ច្រើន​នៅ​អាស៊ី ដែល​ជា​បទ​ចម្រៀង​អាពាហ៍ពិពាហ៍​ដ៏​ពេញ​និយម​ខ្លាំង លោក​ត្រូវ​បាន​កម្មវិធី​ល្បីៗ​នៅ ភីលីពីន និង ឥណ្ឌូនេស៊ី អញ្ជើញ​លោក​ច្រៀង​ស្ទើរ​រៀងរាល់​ឆ្នាំ។ហើយ​ថ្មីៗ​នេះ​លោក​ក៏​ត្រូវ​បាន​ប្រទេស​កូរ៉េខាងជើង​អញ្ជើញ​ជា​ភ្ញៀវកិត្តិយស ច្រៀង​ក្នុង​កម្មវិធី​តន្ត្រី ប្រចាំ​ឆ្នាំ​យ៉ាង​គ្រលួច​ផង​ដែរ ។ បន្ទាប់ពី ៨ឆ្នាំកន្លងផុតទៅ និង ៦ឆ្នាំនៃការបំបែកក្រុម Westlife ឥឡូវបទ Beautiful in White ចេញជា​វីដេអូ​ផ្លូវការ​ហើយ​កាលពី​មួយ​សប្ដាហ៍​មុន ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ Westlife សម្រុក​ចូល​មើល​យ៉ាង​គគ្រឹកគគ្រេង​តែម្តង។ សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ ៖
[youtube src="06-XXOTP3Gc"/]

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក