Jul 14, 2018

Asus ទើប​សម្ពោធន៍​ទូរស័ព្ទ Zenfone Max Pro M1 ដែល​មាន​ការ​ចូល​រួម​ពី​អ្នក Youtuber ស្រុក​ខ្មែរ​ល្បីៗ​ខ្លាំង

កាលពី​យប់​មិញ​នេះ​​ក្រុមហ៊ុន Asus ប្រចាំ​នៅ​កម្ពុជា​ បាន​ធ្វើ​ពិធី​សម្ពោធន៍​ទូរស័ព្ទ​ចេញ​ថ្មី​របស់​ខ្លួន​ដែល​មាន​ឈ្មោះ​ថា​ Zenfone Max Pro M1 ផ្ដោត​សំខាន់​លើ​ខ្លាំង​ថ្ម​ប្រើប្រាស់​បាន​យូរ​ម៉ោង ជាមួយ​ថ្លៃ​សមរម្យ អ្វី​ដែល​ពិសេស​គឺ​មាន​ការ​ចូល​រួម​ពីសំណាក់​អ្នក​ Youtuber ល្បីៗ​ប្រចាំ​ស្រុក​ខ្មែរ​​ ។ Zenfone Max Pro M1 ជា​ទូរស័ព្ទ​កម្រិត​មធ្យម​មួយ​​តែ​មាន​ថាមពល​ថ្ម​ធំ​ដល់ 5000mAh ដែល​អាច​ប្រើប្រាស់​លេង​ហ្គេម​បាន​ច្រើន​ម៉ោង ដោយ​ពុំ​ខ្លាច​ឆាប់​អស់​ថ្ម​​ ដូច​ទូរស័ព្ទ​ភាគ​​ច្រើន​ដែល​មាន​ថ្ម​ប្រហែល 3300mAh ។
 លក្ខណៈ​សម្បត្តិ​របស់​វា​មាន​ដូចជា ៖
  • អេក្រង់​​ប្រភេទ IPS 16 លានពណ៌ ទំហំ 6 អ៊ីញ មាន Resolution 1080 x 2160 ភីកសែល ដំណើរការ​ដោយ Android 8.1 (Oreo) ។
  • ប្រើប្រាស់​បន្ទះ​ឈីប Snapdragon 636 (8 គ្រាប់រត់​ក្នុង​ល្បឿន 1.8 GHz) និង​GPU Adreno 509 ដែល​អាច​លេង​ហ្គេម​បាន​គ្រប់​ស៊េរី ។
  • Zenfone Max Pro M1 មាន​ Ram 3GB សម្រាប់​អង្គ​ផ្ទុក 32GB និង​ម៉ូដែល 4GB សម្រាប់​អង្គ​ផ្ទុក 64 GB យើង​ក៏​អាច​បន្ថែម​មេម៉ូរី​កាត​ប្រភេទ microSD ដល់​ទំហំ 512GB បាន​ផង​ដែរ ។
  • ផ្នែក​កាមេរ៉ា​វិញ នៅ​ខាង​ក្រោយ​ខ្នង​មាន​កាមេរ៉ា​២​គ្រាប់ 13 មេហ្គា​ភីសែល + 5 មេហ្គា​ភីសែល និង​ 16 មេហ្គា​ភីសែល + 5 មេហ្គា​ភីសែល សម្រាប់​ម៉ូដ​ដែល​មាន Ram 6GB ។ ឯ​កាមេរ៉ា​ខាង​មុខ​មាន​ទំហំ 8 មេហ្គា​ភីសែល (សម្រាប់ 16 មេហ្គា​ភីសែល មានសម្រាប់ Ram 6GB) ។
  • មាន​រន្ធ​បញ្ចេញ​សំឡេង​មួយ និង​រន្ធ​ដោត​កាស 3.5mm មក​ផងដែរ ។
  • មុខងារ​ដោះ​សោ​មាន​ផ្ទៃ​មុខ និង​ការ​ស្កេន​ម្រាម​ដៃ​ដើម្បី​ដោះ​សោ សុទ្ធតែ​មាន​លើ​ទូរស័ព្ទ​នេះ ។
  • ថាមពល​ថ្ម​ធំ​ដល់​ទៅ 5000mAh ។
ក្រុមហ៊ុន Asus នឹង​ធ្វើការ​បញ្ចុះ​តម្លៃ​មក​ត្រឹម 169$ ធ្វើការកុម៉្មង់ទូរសព្ទ័ដៃ Zenfone Max Pro M1 ដែលមានអង្គចងចាំ 3GB និងអង្គផ្ទុកទិន្នន័យ 32GB ចាប់ពីថ្ងៃទី 13 ដល់ថ្ងៃ 15 ខែ​កក្កដា​នេះ ។











Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក