Jul 23, 2018

ASUS ចេញ​លក់ ZenFone Max Pro (M1) ម៉ូដែល Ram 6GB នៅ​ទីផ្សារ​​ប្រទេស​ឥណ្ឌា

ZenFone Max Pro (M1) កំពុង​មាន​ប្រជាប្រិយភាព ដោយសារ​​សមត្ថភាព​កាន់​ថ្ម​របស់​វា​ដល់ 5000mAh និង​តម្លៃ​ប្រហែល 180$ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ទូរស័ព្ទ​មួយ​សាក​សម​សម្រាប់​អ្នក​ស្វែង​រកទូរស័ព្ទ​ដែល​មាន​តម្លៃ​សមរម្យ អាច​ហ្គេម​បាន​យូរ​ម៉ោង ។ សូម​អាន Asus ទើប​សម្ពោធន៍​ទូរស័ព្ទ Zenfone Max Pro M1

ឥឡូវ​នេះ​ក្រុមហ៊ុន Asus បាន​ដាក់​លក់​ ZenFone Max Pro (M1) មួយ​ម៉ូដែល​ទៀត​ដែល​មាន ​Ram 6GB ជាមួយ​នឹង​តម្លៃ 218 ដុល្លារ​ស្ថិត​ក្នុង​ទីផ្សារ​ប្រទេស​ឥណ្ឌា ។ សម្រាប់​ទី​ផ្សារ​កម្ពុជា​វិញ មិន​ទាន់​មាន​ម៉ូដែល Ram 6GB នៅ​ឡើយ​ទេ សង្ឃឹម​ថា​នឹង​មាន​ឆាប់ៗ​នេះ​ចុះ ។

សូម​បញ្ជាក់​ផង​ដែរ​ថា ZenFone Max Pro (M1) ដែល​មាន​​ Ram 6GB គឺ​បង្កើត​ឡើង​សម្រាប់​​អូស​ក្រាហ្វិក​ហ្គេម​ធំៗ​ដូចជា PlayerUnknown's Battlegrounds ដែល​ហៅ​កាត់​ថា PUBG (ផាប់ជី) ដូច្នេះ​សម្រាប់​អ្នក​មិន​សូវ​លេង​ហ្គេម គ្រាន់តែ​ចង់​បាន​ទូរស័ព្ទ​ដែល​មាន​ថ្ម​ធំ 5000mAh គឺ​មិន​ចាំ​បាច់​រង់ចាំ​ទិញ​ម៉ូដែល Ram 6GB នោះ​ទេ ។ លក្ខណ​សម្បត្តិ​ផ្សេងៗ​ទៀត​អាច​មាន​ការ​ខុស​គ្នា​បន្តិច​បន្តួច​ត្រង់​ផ្នែក​កាមេរ៉ា ដែល​ធំជាង​មុន​បន្តិច ប៉ុណ្ណោះ ៕
________________
ប្រភព Asus

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក