Jul 17, 2018

Apple ​បន្ថែម​រូប​សញ្ញា Emoji ថ្មីៗ​បន្ថែម​ទៀត​​​ដើម្បី​អបអរសាទរ​ទិវា​ World Emoji Day

ក្រុមហ៊ុន Apple មិន​មែន​ជា​អ្នក​បង្កើត Emoji មុន​គេ​ទេ តែ Apple គឺ​ជា​អ្នក​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​លើ​រូប​សញ្ញា​បង្ហាញ​អារម្មណ៍​ដែល​ជា​ «អក្សរ​រូប»​ ។ Emoji ​មាន​​ប្រើ​​​ប្រាស់​លើ​គ្រប់​ប្រព័ន្ធ​ប្រតិបត្តិការ​នា​នា​ពេល​បច្ចុប្បន្ន​នេះ ខុស​ត្រង់​តែ​រូបភាព​ត្រូវ​បាន​គូរ​ឡើង​រៀងៗខ្លួន​នៃ OS នីមួយៗ ។

ថ្មីៗ​នេះ Apple បាន​បញ្ចេញ​អក្សរ​រូប Emoji មួយ​ចំនួន​ដើម្បី​អបអរសាទរ​ទិវា​សញ្ញា​អារម្មណ៍​ពិភពលោក ។ Apple ​បាន​ដាក់​បន្ថែម​រូប Emoji ​ចូល​ទៅ​ក្នុង​ផ្នែក​នៃ​ស្តង់ដារ Emoji 11.0 ដែល​មាន​រូប​លើស​ពី 70 រូបភាព ក្នុង​ការ​បន្ទាន់​សម័យ​លើក​នេះ ។ ដែល​វា​មាន​រូបភាព​ដូចជា ញញឹម​មាន​លាយ​រូប​បេះ​ដូង និង​ទឹក​មុខ​​ត្រជាក់ ។

លើក​នេះ​ក៏​បាន​ដាក់​បន្ថែម​រូប​សត្វ​ជា​ច្រើន​ដូចជា សត្វ​សេក បង្កង​មាន​ដង្កៀប សត្វ​កង់គូរូ និង​សត្វ​ក្ងោក ។
មាន​បន្ថែម​នូវ​រូបភាព​បន្លែ ស្ពៃ ស្វាយ នំ​សែន​ព្រះ​ខែ និង​ខាប់​ខេក ។
នៅ​ផ្នែក​មុខ​មនុស្ស​វិញ Apple បាន​បញ្ចូល​នូវ​ម៉ូដ​សក់​ក្នុង​មនុស្ស​ជា​ច្រើន ដើម្បី​តម្រូវ​តាម​រូបរាង​អ្នក​ប្រើប្រាស់ ។

ក្រុមហ៊ុន Apple បាន​និយាយ​ថា​វា​នឹង​មាន​នៅ​ក្នុង​ជំនាន់ iOS នៅ​ចុង​ឆ្នាំ​នេះ ដែល​មាន​ន័យ​ថា​វា​មិន​ទាន់​ដាក់​ក្នុង iOS 12 ទេ គឺ​នឹង​មាន​នៅ​ជំនាន់ iOS 12.1 វិញ ។ ប្រិយមិត្ត​ប្រហែល​ជា​ឆ្ងល់​ហើយ​ថា គ្រាន់​តែ​រូបភាព​ប៉ុណ្ណឹង​ម៉េច​មិន​ដាក់​មក​ឲ្យ​ហើយ​ទៅ សម្រាប់​ក្រុមហ៊ុន​មួយ​ដែល​មាន​បទពិសោធន៍​ច្រើន​ជា​មួយ​កូដ​នោះ គឺ​គេ​ត្រូវ​សិក្សា​ឲ្យ​បាន​គ្រប់​ជ្រុង​ដើម្បី​ដាក់​ឲ្យ​អតិថិជន​ប្រើប្រាស់​ដោយ​គ្មាន​បញ្ហា ព្រោះ​កន្លង​មក​ iOS ធ្លាប់​មាន​បញ្ហា​គ្រាន់​តែ​ប្ដូរ​ថ្ងៃ​ខែ​ឆ្នាំ ក៏​ធ្វើ​ឲ្យ iOS Error ប្រើ​លែង​បាន​ដែរ ។

បន្ថែម​ពី​នេះ​សម្រាប់ OS ផ្សេងៗ​មាន Android និង​Windows 10 គឺ​ជា OS កំពូល​ខ្ជិល ឧទាហរណ៍​មួយ iOS មាន​រូប​ទង់​ជាតិ​ខ្មែរ​យូរ​មក​ហើយ ខណៈ Android ទើប​តែ​មាន និង Windows 10 មិន​ទាន់​មាន​ទេ !!!! KHGadgets មិន​ដឹង​ថា​ក្រុមហ៊ុន​ដែល​មាន​លុយ​រាប់​ពាន់​លាន​ទាំងនោះ​កំពុង​គិត​អ្វី​ទេ ? ។ រឿង​ដែល​ជៀស​ធ្វើ​មិន​រូប​ហេតុអ្វី​មក​ធ្វើ​ឲ្យ​ហើយ !!!!
___________
ប្រភព Apple

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក