Jul 25, 2018

ក្រុមហ៊ុន Apple ចង់​ឲ្យ BOE ទទួល​ផលិត​អេក្រង់ OLED សម្រាប់ iPhone នា​ពេល​អនាគត

សព្វ​ថ្ងៃ​នេះ​ក្រុមហ៊ុន​ដែល​ទទួល​បាន​ការ​កុម្ម៉ង់ ​ឲ្យ​ផលិត​អេក្រង់ OLED សម្រាប់ iPhone X គឺ​ក្រុមហ៊ុន LG និង​ Samsung ។ ព័ត៌មាន​អត់​សូវ​ល្អ​មួយ​ក្នុង​ពេល​នេះ​គឺ​ក្រុមហ៊ុន​Apple មាន​គម្រោង​ចង់​ទម្លាក់​ការ​ផ្គត់ផ្គង់​អេក្រង់​ស៊េរី​ថ្មិ​នវ​ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន BOE ទទួល​ផលិត​មួយ​ចំណែក​ដែរ ទម្រាំ​ក្រុមហ៊ុន​នេះ​រឹង​ដៃ​រឹង​ជើង​ក្នុង​ការ​ផលិត​អេក្រង់​ថ្លៃ​ឲ្យ Apple ។

ពាក្យ​ចចាមអារ៉ាម​ចុង​ក្រោយ​នេះ​បាន​និយាយ​ថា ​ក្រុមហ៊ុន BOE របស់​ប្រទេស​ចិន​នឹង​មាន​វត្តមាន​ក្នុង​ខ្សែ​ចង្វាក់​ផលិត​ទូរស័ព្ទ​ iPhone ជំនាន់​ក្រោយៗ ដោយសារ​ Apple មាន​បំណង​ចង់​ងាក​ចេញ​ពី​ Samsung ដើម្បី​ឲ្យ​ដៃ​គូ​ប្រកួតប្រជែង​មួយ​នេះ ចុះ​ខ្សោយ​ចំណូល​ដែល​បាន​មក​ពី​ការ​ផលិត​គ្រឿង​រឹង​លក់​ឲ្យ Apple ។

ក្រុមហ៊ុន BOE អាច​នឹង​ទទួល​ផលិត​អេក្រង់ OLED ឲ្យ​ Apple បាន​នៅ​ឆ្នាំ​2020 ដោយ​មាន​ការ​ចូល​រួម​លើក​ទឹក​ចិត្ត​ពី​រដ្ឋាភិបាល​ចិន​ផង​ដែរ​ ដោយ​ចង់​ឲ្យ​រោងចក្រ​នៅ​ចិន ជា​ពិសេស​ក្រុមហ៊ុន​ចិន​នានា អាច​មាន​សមត្ថភាព​ផលិត​បច្ចេកវិទ្យា​ថ្លៃ ដែល​ពិបាក​នឹង​ផលិត ។ ប្រសិន​បើក​កិច្ច​ព្រមព្រៀង​រវាង​ក្រុមហ៊ុន​ទាំង​២​នវ​សម្រេច​ពិត​ប្រាកដ​មែន នោះ​នៅ​ឆ្នាំ 2020 លោក​អ្នក​នឹង​ទទួល​បាន​ទូរស័ព្ទ​iPhone ដែល​មាន​អេក្រង់​របស់​ក្រុមហ៊ុន​ចិន ។
សូម​រំលឹក​ផង​ដែរ​ថា BOE បាន​ផ្គត់ផ្គង់​បន្ទះ​អេក្រង់​សម្រាប់​iPad និង MacBook រួច​មក​ហើយ ដូច្នេះ​​ទាំង​បទពិសោធន៍ ទាំង​​វត្ថុធាតុដើម គឺ​ក្រុមហ៊ុន​មួយ​នេះ​មាន​​រួច​រាល់​ហើយ ។ ដោយ​ចង់​កាត់​បន្ថយ​ការ​យក​គ្រឿង​ពី​ Samsung ដូច្នេះ Apple ត្រូវ​ពឹង​លើ​រោង​ចក្រ​ចិន​វិញ​ម្ដង ឬមួយ​នេះ​ជា​នយោបាយ​ដើម្បី​ជ្រៀត​ចូល​ទី​ផ្សារ​ចិន ដោយ​តម្រូវ​ឲ្យ Apple ត្រូវ​ចាប់​ដៃ​ជា​មួយ​ក្រុមហ៊ុន​ចិន និង​បង្រៀន​ចិន​ឲ្យ​ចេះ​ផលិត​របស់របរ​ល្អ ដើម្បី​​ធ្វើ​ឲ្យ​ចិន​ត្រូវ​បាន​ទទួល​ស្គាល់​លើ​ឆាក​អន្តរជាតិ ។

សូម​រំលឹក​ផង​ដែរ​ថា មិន​ត្រឹមតែ Apple ទេ​ដែល​យក​ចិត្ត​ចិន គឺ​មាន​ Facebook មួយ​ទៀត​ផង​ដែរ កំពុង​យក​ចិត្ត​ចិន ដោយ​សង្ឃឹម​ថា​ថ្ងៃ​ណាមួយ​ចិន​នឹង​បើក​ឲ្យ​ប្រជាជន​ចិន​ដ៏​ច្រើន​មហាសាល​លេង​បណ្ដាញ​សង្គម​ facebook នៅ​ថ្ងៃ​ណាមួយ​មិន​ខាន ៕
____________________
ប្រភព wsj.com

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក